តារាចម្រៀងអង់គ្លេស Dua Lipa បាននិយាយទៅកាន់ពិភពលោកថា «ត្រូវតែធ្វើល្អចំពោះគ្នាទៅវិញទៅមក»។ នាងបានបន្ថែមថា «ខ្ញុំមិនស្គាល់ពួកគេនោះទេ ប៉ុន្តែខ្ញុំបានឃើញទង្វើមិនគប្បីជាច្រើននៅលើបណ្តាញសង្គម រឿងដែលមនុស្សមិនហ៊ាននិយាយទៅកាន់អ្នកណាម្នាក់ ប៉ុន្តែប្រហែលជាគេមិនចង់និយាយចេញទៅកាន់អ្នកណា»។ ជួនកាលនៅពេលដែលមនុស្សអង្គុយនៅពីក្រោយកុំព្យូទ័រឬទូរសព្ទ សរសេរពីអ្វីដែលមានការមើលងាយដល់អ្នកដទៃវាប្រៀបដូចជាការឲ្យដៃដល់ពួកជនអនាមិកផ្សេងៗ។ Dua Lipa បាននិយាយថា នេះជាអ្វីដែលនាងបានរកឃើញដោយខ្លួនឯងនៅលើអនឡាញ។
![]()
«ពេលខ្លះខ្ញុំមិនចាប់អារម្មណ៍ទៅអានការបញ្ចេញមតិទាំងនោះទេ» នាងបាននិយាយប្រាប់សារព័ត៌មាន BBC Breakfast ។ នាងបន្តទៀតថា «មានថ្ងៃខ្លះខ្ញុំសឹងតែទ្រាំមិនបាន ខ្ញុំងាយរងអារម្មណ៍ ហើយខ្ញុំសឹងតែទៅមនុស្សទាំងនោះដែលខ្ញុំមិនចង់ឃើញ»។ តារាវ័យក្មេងអាយុ ២៥ ឆ្នាំរូបនេះបានបន្ថែមទៀតថា ខណៈពេលដែលនាងកំពុងតែសប្បាយក្នុងការលេង ប្រព័ន្ធ Twitter និង Instagram នាងក៏ត្រូវបង្ខំចិត្តឈប់លេងដោយសារតែមនុស្សដែលចូលចិត្តលេងសើចមើលងាយអ្នកដទៃតាមប្រព័ន្ធអ៊ិនធរណិត។ នាងបានសារភាពថា វាពិតជារីករាយក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួនលើអនឡាញ ប៉ុន្តែក្នុងពេលតែមួយវាក៏ជាកន្លែងដែលបង្កើតឲ្យមានការស្អប់គ្នា។ ដោយសារតែបញ្ហាទាំងនេះ Dua Lipa ដែលជាតារាចម្រៀងវ័យក្មេងបានផ្តល់ជាសារមួយទៅកាន់អ្នកលេងបណ្តាញសង្គមនិងមនុស្សទាំងអស់គ្នាថា «ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគួរតែចែករំលែកភាពវិជ្ជមាននិងការលើកទឹកចិត្ត ដល់អ្នកគាំទ្រនិងខ្លួនរបស់យើង គឺការធ្វើល្អដាក់គ្នាទៅវិញទៅមក» ។
ចុងក្រោយនាងបានបញ្ចប់នូវសារដ៏មានអត្ថន័យមួយ «យើងមិនអាចផ្លាស់ប្តូរគំនិតរបស់មនុស្សគ្រប់គ្នាលើរឿងនេះទេ ហើយមនុស្សខ្លះប្រើវាសម្រាប់បញ្ចេញអារម្មណ៍ក្នុងស្ថានភាពណាមួយរបស់ពួកគេ វាត្រូវការពេលវេលា យើងសង្ឃឹមថានឹងសាកល្បងធ្វើវាឲ្យក្លាយជាបទពិសោធន៍មួយសម្រាប់មនុស្សរាល់គ្នា» ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ កំណើតនៃការបង្វឹកភាពជោគជ័យដោយឲ្យមនុស្សដើរលើរងើកភ្លើង
ចុចអាន៖ IU ទម្លាយពីអតីតកាលធ្វើឲ្យពិភពលោករំជើបរំជួល