Connect with us

KPT+

ចង់បង្រៀន​តាម​អនឡាញ​ឲ្យ​មាន​ប្រសិទ្ធភាព អាច​អនុវត្ត​វិធី ៤ យ៉ាង​នេះ​បាន

បានផុស

នៅ

ខណៈវីរុសកូវីដ១៩កំពុងរាតត្បាត សាលារៀន​នៅ​ជុំវិញ​ពិភពលោក​ក៏​បាន​បិទទ្វារ ដើម្បី​ចូលរួម​អនុវត្ត​គោលការណ៍​គម្លាត​សង្គម ក្នុង​ការ​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ។ ដើម្បី​កុំ​ឲ្យ​សិស្ស​ខកខាន​មិន​បាន​ទទួល​ការ​អប់រំ សាលា​ទាំងឡាយ​ចាប់ផ្ដើម​ប្ដូរ​របៀប​រៀន​ដោយ​ផ្លាស់​មក​សិក្សា​តាម​អ៊ិនធរណិត​វិញ​ម្ដង។

ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្ដូរ​នេះ គ្រូៗ​អាច​អនុវត្ត​វិធី ៤ យ៉ាង​ដូច​ខាងក្រោម​ដើម្បី​ឲ្យ​ដំណើរការ​បង្រៀន​មាន​ភាព​រលូន៖

១. ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ជាប់លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម័យកាល​ថ្មី​នេះ លោកគ្រូ​អ្នកគ្រូ​កាន់​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្សានុសិស្ស​តាម​រយៈ​បណ្ដាញ​សង្គម​នានា។ ដើម្បី​ប្រាកដ​ចិត្ត​ថា គ្រូ​និង​សិស្ស​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​គ្នា គ្រូៗ​ទាំងអស់​ត្រូវ​ផ្ញើ​សារ​តាម​រយៈ​អ៊ីម៉ែល ហ្វេសប៊ុក អ៊ិនស្ដាក្រាម ឬ​តាម​ទូរសព្ទ​ជាដើម​ទៅ​កាន់​សិស្ស​របស់​ខ្លួន។​ ធ្វើ​បែបនោះ លោកគ្រូ​អ្នកគ្រូ​អាច​ដឹង​ពី​សុខទុក្ខ​ពួកគេ ផ្ញើ​កិច្ចការ​ឲ្យ​ពួកគេ​ធ្វើ និង​អាច​ផ្ញើ​ជា​វីដេអូ​បង្រៀន​យ៉ាង​ងាយស្រួល​បាន​ថែម​ទៀត​ផង។

២. បង្កើត​គោលការណ៍​ច្បាស់លាស់

ទោះបី​ពួក​យើង​រៀន​តាមអនឡាញ​ក្ដី ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​ត្រូវ​មាន​គោលការណ៍​ឲ្យ​ជាក់លាក់​ ពុំ​នោះ​ទេ​សិស្ស​នឹង​មិន​សូវ​យកចិត្តទុកដាក់ ហើយ​រៀន​លេងៗ​មិន​សូវ​ខំប្រឹង។ គួរ​មាន​វិន័យ​ក្នុង​ការ​កំណត់​ការ​ចូលរៀន ការ​ធ្វើ​លំហាត់ និង​ការ​ប្រគល់​កិច្ចការ​ត្រឡប់​មក​វិញ។

៣. មើល​តាម​ស្ថានភាព​ជាក់ស្ដែង ហើយ​ត្រូវ​ចេះ​បត់បែន

ផ្ទុយ​ពី​ការ​កំណត់​គោលការណ៍​បន្តិច​ត្រង់​ចំណុច​នេះ ព្រោះ​ថា​លោកគ្រូ​អ្នកគ្រូ​ត្រូវ​យល់​ស្ថានការណ៍​ជាក់ស្ដែង​នៃ​សិស្ស​ម្នាក់ៗ។ សិស្ស​ខ្លះ​អាច​មាន​បញ្ហា​ដោយសារ​មិន​ទាន់​ចេះ​ប្រើ​អ៊ិនធរណិត​រៀន​នៅ​ឡើយ ឯ​សិស្ស​ខ្លះ​គ្មាន​អាណាព្យាបាល​ជួយ​បង្ហាត់បង្ហាញ​បន្ថែម ពួកគេ​រឹតតែ​យ៉ាប់​ថែម​ទៀត។ សម្រាប់​សិស្ស​ដែល​មិន​ទាន់​ដឹង​ពី​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​រៀន​សូត្រ គ្រូៗ​គួរ​ចំណាយ​ពេល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ​សិន ឬ​ជួនកាល​ទៀត​ក្មេង​អាច​គ្មាន​ឧបករណ៍​អេឡិចត្រូនិក​ប្រើ​នៅ​ឡើយ​ផង។ ដូច្នេះ គួរ​ទូរសព្ទ​ទៅ​ផ្ទាល់​ដើម្បី​ដាក់​កិច្ចការ​ក្នុង​សៀវភៅ​មាន​ស្រាប់​ឲ្យ​ពួកគេ​ធ្វើ។

៤. លើក​ទឹកចិត្ត​សិស្ស​ជានិច្ច

ការ​ផ្លាស់ប្ដូរ​បរិយាកាស​រៀន​តាម​អ៊ិនធរណិត​នឹង​អាច​បង្កើត​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​សិស្ស​គ្រប់គ្នា ។ សិស្ស​ខ្លះ​ធ្លាប់​រៀន​ពូកែ​ក្នុង​ថ្នាក់ នៅ​ពេល​ប្ដូរ​រៀន​តាម​អនឡាញ​បែរ​ជា​មិន​សូវ​ល្អ​ទៅ​វិញ រី​ឯ​សិស្ស​ដែល​ធ្លាប់​ខ្សោយ​ស្រាប់​ផង ក៏​កាន់​តែ​មិន​ចេះ​តែ​ម្ដង។ មូលហេតុ​អាច​មក​ពី​ពួកគេ មិន​ធ្លាប់​រៀន​របៀប​នេះ ឬ​មិន​ទាន់ស៊ាំ​នឹង​បរិយាកាស ឬ​អាច​មាន​អ្វី​ផ្សេង​ទាក់ទាញ​ពួកគេ​ជា​ជាង​ការ​រៀន​ខណៈ​កំពុង​កាន់​ទូរសព្ទ។

ក្នុង​បញ្ហា​នេះ មិន​មាន​អ្វី​ដែល​ល្អ​ជាង​ការ​តាមដាន​និង​ជំរុញ​ទឹកចិត្ត​ក្មេង​ជា​ប្រចាំ​នោះ​ទេ។ ចាប់ផ្ដើម​ដំបូង​អាច​ថា មិនសូវ​មាន​ផ្លែផ្កា ប៉ុន្តែ​ការ​ព្យាយាម​ជា​រឿយៗ​គង់​តែ​បាន​ល្អ​មិន​ខាន។ យ៉ាងណាមិញ លោកគ្រូ​អ្នកគ្រូ​កុំ​ភ្លេច​ស្នើ​ឲ្យ​អាណាព្យាបាល​ជួយ​កូនៗ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​សិក្សា​ពួកគេ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ប្រែសម្រួល៖ ​សន្យា

ប្រភព៖ VHS Learning

ចុចអាន៖ ការពារ​អាជីវកម្ម​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ​ដោយ៦ វិធី​នេះ

ចុចអាន៖ ធ្វើ​ការ​ពី​ផ្ទះ​និង​នៅ​ក្រុមហ៊ុន​​ មួយ​ណា​ជួយ​សន្សំ​ប្រាក់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​នេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម