Connect with us

KPT+

សារមន្ទីរ​ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ

បានផុស

នៅ

« ​តើ​ពួកគេ​ជាមនុស្ស​ភព​ផ្កាយ​មែន​ទេ​? »

​នោះ​គឺជា​ចំណាប់​អារម្មណ៍​ដំបូង​របស់​អ្នកទស្សនា​នៅ​ពេល​ដែល​បាន​​ឃើញ​របាំងមុខ​ចំលែក​នៃ​ទំហំខុសៗ​គ្នាបាន​ដាក់​បង្ហាញ​នៅក្នុងបន្ទប់​ដ៏ធំមួយនៅ​សារមន្ទីរ​ Sanxingdui ក្នុង​ខេត្ត​ស៊ីឈួន ​ប្រទេស​ចិន​។ ​ត្រចៀក​របស់​ពួកគេ​ប្រហាក់​ប្រហែលនឹង​ភ្នែក​របស់វរ​ជន។ ​ពួកគេមាន​រាង​ស៊ីឡាំង​ឬ​រាង​ត្រីកោណ​។ Sanxingdui ប្រែថា «គំនរផ្កាយ៣» ​វាជា​វត្ថុចំណាស់​សល់​ពីអាណាចក្រ​បុរាណ​ស៊ូ។ ឈ្មោះ​នេះ​សំដៅ​ទៅលើ​ពំនូក​ផែនដីទាំងបី​នៅ​ទីតាំងអេកូ ​ដែល​ការក​ឃើញនេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អន្តរ​ជាតិជាច្រើ់នលាននាក់។ របាំងមុខទាំងនេះ​ត្រូវបានគេជីក​ចេញពីរណ្តៅ​បូជា​ ហើយ​ត្រូវបាន​បុរាណវិទូ​រក​ឃើញ​ផង​ដែរនូវ​វត្ថុ​តុបតែងសត្វផ្សេងទៀត​រួមមាន រូបនាគ ពស់ វល្លិ៍យក្ស និង​​អាសនៈ​បូជា។ ​ប៉ុន្តែ​របាំង​សំរិទ្ធធំៗ ទាំងនេះ​មានលក្ខណៈ​ពិសេស​រាងជ្រុងស្រដៀងមនុស្ស រួមទាំងកែវភ្នែក​រាង​ត្រីកោណ ​ច្រមុះ​ធំ​ ​ត្រចៀក​ធំ​ ដែលសបង្ហាញថា រូបនេះ​មិនបាន​ឆ្លុះបញ្ចាំង​ពីប្រជាជន​អា​ស៊ី​​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាំងសំរិទ្ធ​ធំ​បំផុត​មាន​ទទឹង​ ១,៣២ ម៉ែត្រ និងកម្ពស់ ០,៧២ ម៉ែត្រ។ ​វាត្រូវ​បាន​គេជឿថា ​​ពណ៌នា​ពីព្រះចៅអធិរាជ Cancong ​ដែល​ជា​ស្តេច​ពាក់​កណ្ដាល​នៃ​អាណាចក្រ​នគរស៊ូ​។ ​រណ្ដៅ​បូជា​ត្រូវបាន​គេជឿ​ថា ​ជាកន្លែង​ដែល​មនុស្ស​ធ្លាប់​បូជា​យញ្ញ​​ដល់​ឋានសួគ៌ ផែនដី ​និងព្រះ​ នៅក្នុង​ធម្មជាតិ​។ ​រូបចម្លាក់​មនុស្ស​ដែល​មាន​ ម្រាម​ដៃ ជា​សត្វ​សំរិទ្ធ​ ​ជាមួយ​និង​មាស​មុខ​ដែល​មាន​ភ្នែក​ធំៗ​លេចឡើង​ ដែល​នេះ​ប្រហែល​ជា​ព្រះ​នៃធម្មជាតិ​របស់​​ប្រជាជន​នៃ​អាណាចក្រ​ស៊ូ​គោរព​បូជា​។

​នៅក្នុង​សារមន្ទីរ​នេះ​ក៏​មាន​របាំង​មុខមាស​ ដែល​មើលទៅ​ដូចគ្នា​នឹង​អ្វីដែល​ត្រូវ​បានរក​ឃើញ​នៅអេហ្ស៊ីប​បុរាណ​។​ រូបចម្លាក់​ទាំងនេះ​ត្រូវ​បានគេ​សម្គាល់​ថា មាន​អាយុកាល​មិន​ក្រោម​ ៤០០០ ឆ្នាំមុននោះទេ​។ ​បើតាមការសន្និដ្ឋាន ប្រជាជន Shu បុរាណ​ប្រហែល​ជាមាន​ទំនាក់ទំនង​វប្បធម៌​ជាមួយ​អរិយធម៌​ដទៃ​ទៀត​ទៅ​កាន់​លោកខាង​លិច​មិនខាន៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ចង់​ទៅ​ប្រទេស​ជប៉ុន ​គួរ​ដឹង ​១០ ​ចំណុច​នេះ​ជា​មុន​សិន

ចុចអាន៖ ក្មេងប្រុសអច្ឆរិយៈ អាយុ​ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធ​ចម្រៀង​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម