ហេតុផលធំៗក្នុងការ​បន្តរស់ ទោះ​ជាគ្រប់យ៉ាង​ហាក់​មិនអាចទៅរួច – Kampuchea Thmey Daily
Connect with us

KPT+

ហេតុផលធំៗក្នុងការ​បន្តរស់ ទោះ​ជាគ្រប់យ៉ាង​ហាក់​មិនអាចទៅរួច

Published

on

ការឈឺចាប់អាចធ្វើឲ្យមនុស្ស​យល់ថា ជីវិត​ខ្លួនឯងក្លាយជាគ្មាន​តម្លៃ និងគ្មានអត្ថន័យ។  ក្នុងរយៈពេលនោះ គេតែង​មាន​អារម្មណ៍ថា វាមិនអាចទៅរួចទេ ក្នុងការបន្តជីវិតសូម្បីតែ​មួយនាទីទៅមុខទៀត។ មនុស្សជាច្រើន បាន​គិតអំពីការធ្វើអត្តឃាតនៅពេលពួកគេបាត់បង់ហេតុផលក្នុងការ​តស៊ូ​និងការឈឺចាប់ ប្រមាថមាក់ងាយ ។

វិធីមួយចំនួន​ខាងក្រោម​ ដែលយើង​អាចយកមកជួយខ្លួនឯងបាន ក្នុងពេល​ដ៏អស់សង្ឃឹម​លែងចង់រក្សាជីវិតនោះគឺ៖

១. ជីវិតតែងតែឆ្ពោះទៅមុខនិងផ្លាស់ប្តូរជានិច្ច

នៅពេលដែលមនុស្ស​រងទុក្ខ ក្នុងទំហំ​ដ៏ធំធេង មិនលែងអីមានអារម្មណ៍ថា ពិភពលោកទាំងមូលហាក់​កំពុងតែដួលរលំលើ។ វាងាយស្រួលណាស់ ក្នុងការមាន​ប្រតិកម្មជាមួយនឹងជីវិតសោកសង្រេងខកចិត្ត ប៉ុន្តែវាពិបាកណាស់ ក្នុងការ​ចាប់ផ្តើម​ជាថ្មី។ ទោះយ៉ាងណា ត្រូវចាំ​ថា លោកនេះគ្មាន​អ្វីទៀងទំាងអស់។ គ្រប់យ៉ាង​នឹងផ្លាស់ប្តូរ។ ពេលវេលានឹងមកដល់នៅពេលណា ម្ល៉ោះហើយ កុំសំចតនៅកន្លែង​បរាជ័យ​ត្រូវ​ ត្រដាបត្រដួសដើរហួសទៅមុខទៀត។

ទទួលស្គាល់ថា សម្ពាធ​ផ្លូវចិត្ត ធ្វើឱ្យមានការលំបាកខ្លាំង ក្នុងការឱ្យខ្លួន​យើងជួយខ្លួនយើង​​ចាកចេញ​ដោយខ្លួនឯង​ពីវិបត្តិ ។ យើង​នៅក្នុងរង្វង់ងងឹត យើង​មើលមកស្ថានភាពខ្លួនឯងមិនបានច្បាស់ទេ បានជា​ពិបាករកផ្លូវចេញ។

មិនថា យើង​បានបាត់បង់នរណាម្នាក់ លុយ មុខរបរ អាជីពឬអ្វីមួយដែលសំខាន់សឹងមិនគួរឱ្យជឿ យើង​គួរ​ស្វែងរក​ហេតុផលមួយទៀត អ្វី​ក៏ដោយ​ដើម្បីបន្តរស់នៅ លាងជម្រះ លើរឿងទំាង​អស់នេះ។ យើង​ត្រូវរកអ្នកដែលភ្លឺស្វាង នៅក្រៅ​រង្វង់នៃរឿងរ៉ាវដើម្បីមកជួយបំភ្លឺយើងដែលកំពុង​ងងឹត​។

២. រកនឹកឡើងវិញ​ អ្វី​ទើបជាគោលបំណងក្នុងជីវិតយើងពិត​?

លទ្ធផល​ហាក់ដូចជាមិនសមប្រកបនា​ពេលបច្ចុប្បន្ននេះ ប៉ុន្តែចូរគិតថា គោលបំណងនៃជីវិតរបស់យើងម្នាក់ៗ មិនពឹងផ្អែកលើមនុស្ស លើអាជីពឬវត្ថុអ្វីមួយ​នោះទេ។ យើង​ត្រូវ​តែបង្កើត​អត្ថន័យនៃជីវិតតាមបែបផ្សេងវិញ បើបែបស្នេហា​ឬការងារមិនបានល្អទេនោះ។

ជាញឹកញាប់មនុស្សយើង​ច្រឡំថា ការ​បាត់បង់អ្នកណាម្នាក់ ទ្រព្យអ្វីមួយ ​ឬសក្តាយស គឺជា​ការបាត់បង់លទ្ធផល​ពិតក្នុងជីវិត គេភ្លេច​គិតថា ជីវិត​គឺទទេស្អាត។ គោលបំណងពិតនៃការរស់នៅគឺ សិក្សា​អំពីភាពស្រលាញ់ពេញចិត្ត ការខកចិត្តនិងអាក់អន់ចិត្ត ។ ​មនុស្ស​ជាច្រើន​មិនយល់ពីបញ្ហានេះទេ ហើយពួកគេ​ឈឺចិត្ត​ធ្ងន់ធ្ងរ ព្រោះ​តែព្យាយាមទទួលបានអ្វីៗ​ពីជីវិត មិនព្រមគិតទេថា វាជាដំណើរ ទោះ​ជាមិនរលូន តែយើង​ត្រូវបន្តដើរទៀត ដើម្បី​ឱ្យដឹងនឹង​យល់នៅចុងផ្លូវ ថា ជីវិតជា​អ្វី?

៣. ចូរ​ប្តូរ​ជាមួយ​សេចក្តីស្លាប់ដោយ​អំពើសប្បុរស

ស្វែងរកហេតុផលមួយ ដើម្បីរស់នៅបន្តដោយ​ អាចចាប់ផ្តើមតាមរយៈការ​ផ្តល់សេចក្តីល្អ​ដល់អ្នកផ្សេង។ ប្រសិនជីវិត​នេះ អ្នកលែងត្រូវការវា ត្រូវរកអ្នកណាម្នាក់ដែល​អ្នកមាន​តម្លៃណាស់សម្រាប់គេ។ អ្នកអាចធ្វើអំពើសប្បុរស ជួយក្មេងៗ ឬមនុស្ស​ពិកា ជរា។ មិនយូរទេ អ្នកនឹង​រកឃើញ​តម្លៃនៃជីវិត។ ចាប់ផ្តើមស្វែងរកតម្កៃ​ខ្លួនឯងតាមរយៈសកម្មភាពរបស់យើង​ខ្លួនឯង។ ប្រសិនរំពឹងអ្នកដទៃ​យើងឈឺចាប់ពេកហើយ​រំពឹង​ខ្លួនឯងវិញម្តង។​ មាន​ចិត្តល្អចំពោះមនុស្សជុំវិញជាសុភមង្គលថ្មី។ វាជាឱសថ ហើយ​វាមានប្រសិទ្ធិភាពយកឈ្នះគ្រប់កាលៈទេសៈនៃជីវិត។

៤. រៀនអភ័យទោស

សមត្ថភាពនៃការ​អភ័យទោសគឺជាអំណាចនៃការរស់នៅពេញដោយ​សុភមង្គល។ ការចងចាំ ខឹងសម្បារ ជាទុក្ខវេទនា។ ការ​អភ័យទោស រំដោះខ្លួនឯង ហើយ​ក៏មានន័យថា យើង​មានភាពក្លាហានគ្រប់គ្រាន់ក្នុងការក្រោកឈរដើម្បីបញ្ចប់អតីតកាល។ គ្មាន​អ្នកណា​រស់នៅទីនោះ​រហូតទេ។ អតីតកាលគឺរឿង​ដែលចប់បាត់ហើយ។

ទំនៀមទម្លាប់ សាសនា សេចក្ដីស្រឡាញ់ មេត្តាធម៌និងការអភ័យទោសគួរតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង នៅគ្រប់កាលៈទេសៈ។ អភ័យទោសឱ្យ​អ្នកដទៃ​និងអំពើល្ងង់របស់ខ្លួនឯង គឺដោះលែងខ្លួនឯងឱ្យមាន​សេរីភាព៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ របត់សំខាន់បី នៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា

ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 min ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ26 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍

ព័ត៌មានជាតិ2 hours ago

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ខុសប្លែក​ពី​រាល់​ឆ្នាំ ខណៈ​ចាប់​ផ្តើមក​សាង​ហើយ

ព័ត៌មានជាតិ2 hours ago

ក្រសួង​មុខងារសាធារណៈ​ ប្រកាស​លើក​ពេល​ប្រឡង​ជ្រើសរើស​សិស្ស​មន្ត្រី​ក្រមការ​លើក​ទី​៩

ព័ត៌មានពេញនិយម