Connect with us

KPT+

មុន​បើកហាង​កែសម្ផស្ស គួរដឹងគន្លឹះទាំង ៨ នេះសិន

បានផុស

នៅ

ហាង​កែសម្ផស្ស​តូច​ធំ​មិន​តិច​ទេ ដែល​បើក​មិន​ទាន់​បាន​ប៉ុន្មាន ក៏​ត្រូវ​បិទ​វិញ។ សាឡន​ដែល​ឈរ​ជើង​មិន​បាន​យូរ​បែបនេះ អាច​ដោយសារ​ម្ចាស់​ហាង​មិន​ទាន់​យល់​ដឹង​ច្បាស់​ពី​វិស័យ​កែសម្ផស្ស រួច​ក៏​ចេះ​តែ​បើក​តាម​គេ​តាម​ឯង។

ទោះ​យ៉ាងណា ប្រសិន​បើ​លោក​អ្នក​ចង់​រកស៊ី​បើកហាង​កែសម្ផស្ស​ដែល​ជោគជ័យ​មួយ​បាន  មក​មើល​គន្លឹះ​ទាំង ៨ នេះ៖

១. បង្កើត​ផែនការ​អាជីវកម្ម​កែសម្ផស្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សរសេរ​ផែនការ គួរ​តែ​ជា​ជំហាន​ដំបូង​នៅ​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ណាមួយ ព្រោះ​វា​ផ្ដល់​ឲ្យ​នូវ​គោលបំណង​ច្បាស់លាស់​ដើម្បី​សម្រេច​បាន​គោលដៅ។

លោក Ali Ryan ម្ចាស់​ហាង The Dry House មាន​ប្រសាសន៍​ថា “ ផែនការ​អាជីវកម្ម គឺ​ជា​គន្លឹះ​ក្នុង​ការ​ចាប់ផ្ដើម​ហាង​កែសម្ផស្ស​ដ៏​ជោគជ័យ” ។

ផែនការ​ផ្ដល់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ម្ចាស់​ហាង​កែសម្ផស្ស​ឲ្យ​ដើរ​តាម និង​ជួយ​សហគ្រិន​ឲ្យ​ពិចារណា​គ្រប់​ផ្នែក​នៃ​អាជីវកម្ម​របស់​ខ្លួន​រួមមាន ហិរញ្ញវត្ថុ ទីផ្សារ​ហាង​កែសម្ផស្ស​នៅ​ក្នុង​តំបន់ និង​របៀប​ប្រកួតប្រជែង​ជាមួយ​នឹង​ហាង​ដទៃ​ទៀត។

. យល់​ច្បាស់​ពី​ច្បាប់​ក្នុង​តំបន់

ច្បាប់​និង​បទបញ្ញត្តិ​របស់​រដ្ឋ​រមែង​ខុស​គ្នា​ដោយ​អន្លើ​អាស្រ័យ​លើ​តំបន់ និង​ប្រភេទ​ហាង​ដែល​កំពុង​បើក។ ឧទាហរណ៍ ហាងកាត់សក់ តម្រូវ​ឲ្យ​មាន​​អាជ្ញាប័ណ្ណ​ខុស​គ្នា​ពី​ហាង ម៉ាស្សា​មុខ។ ដូច្នេះ ការ​យល់​ដឹង​ពី​នីតិ​ច្បាប់ អាច​ចៀសវាង​ការ​បញ្ឈប់​ប្រតិបត្តិការ​ក្រោយ​បើកហាង ឬ​ការ​ពិន័យ​ប្រាក់​ផ្សេងៗ។

ខាងក្រោម​នេះ ជា​លិខិតអនុញ្ញាត​ទូទៅ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​សាឡន៖

-អាជ្ញាប័ណ្ណ​ហាង​កែសម្ផស្ស

-អាជ្ញាប័ណ្ណ​គ្រឿងសម្អាង

-លេខ​អត្តសញ្ញាណ​និយោជិក (EIN)

-លិខិត​អនុញ្ញាត​សាងសង់

-លិខិត​ទទួល​ស្គាល់​អនាម័យ

៣. រក​វិធី​ធ្វើ​ឲ្យ​ហាង​កែសម្ផស្ស​លេចធ្លោ

ហាង​កែសម្ផស្ស​មាន​ភាព​លេចធ្លោ ជា​ហាង​ដែល​មាន​អ្វី​ពិសេស​ប្លែក​ពី​គេ។ ប្លែក​ពី​គេ​មិន​មែន​ចម្លែក តែ​ជា​ហាង​ដែល​ផ្ដល់​នូវ​សេវាកម្ម​ល្អ បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ការ​យក​ទុកចិត្ត​ដាក់​ជាមួយ​ភ្ញៀវ អនាម័យ​ក្នុង​ហាង ការ​តុបតែង​ហាង​ស្អាត​ទាក់ទាញ ក៏​ដូចជា​តម្លៃ​សមរម្យ​ផង​ដែរ។  ធ្វើ​បាន​ចំណុច​ប៉ុន្មាន​នេះ ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​សម្ផស្ស​ងាយស្រួល​ទទួល​បាន​បំផុត។

. ទាក់ទង​ជាមួយ​ភ្នាក់ងារ​ចែកចាយ​ដុំ

ដើម្បី​ទទួល​បាន​ផលិតផល​សម្រាប់​ហាង​កែសម្ផស្ស​ដូចជា កៅអី កញ្ចក់ ឧបករណ៍​សម្ងួត ម៉ាស៊ីន​កៀប ឬ​គ្រឿងក្រអូប​ជាច្រើន​ទៀត ត្រូវ​ទាក់ទង​ជាមួយ​អ្នក​ចែកចាយ​ដុំ​ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស ទើប​តម្លៃ​ធូរ​ថ្លៃ។ ម្យ៉ាងទៀត​នោះ ខណៈ​សហការ​ជាមួយ​តំណាង​ចែកចាយ​ធំ យើង​អាច​ក្លាយ​ជា​សមាជិក​ដែល​ទទួល​ការ​បញ្ចុះ​តម្លៃ​ផង​ដែរ។

. ជ្រើសរើស​ទីតាំង​ត្រឹមត្រូវ​ដើម្បី​បើកហាង

មិន​ថា​ទិញ​អគារ ឬ​ជួល​កន្លែង​ណា​មួយ​ទេ ទីតាំង​ជា​កត្តា​ត្រូវ​ពិចារណា​មុន​សម្រេចចិត្ត​បើកហាង។ ហាង​គួរ​តែ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន និង​ងាយស្រួល​ធ្វើដំណើរ​ចេញ​ចូល។ ម្យ៉ាងទៀត ត្រូវ​ប្រាកដ​ថា​ហាង​របស់​យើង នៅ​ឆ្ងាយ​ពី​ដៃគូ​ប្រកួតប្រជែង​ដែល​ផ្ដល់​សេវាកម្ម​ដូចគ្នា។

. ជួល​អ្នក​រចនា​ហាង

ចង់​បើក​ហាង​កែសម្ផស្ស​ស្តង់ដារ​ដែល​អាច​ទាក់ទាញ​អតិថិជន​គ្រប់​វ័យ​ឲ្យ​ចូល​មិន​ដាច់ គួរ​កុំ​ស្ដាយ​លុយ​ចំណាយ​ជួល​អ្នក​ជំនាញ​ខាង​រចនា មក​រៀបចំ​ហាង​របស់​យើង។ អ្នក​រចនា​ហាង គេ​មាន​ជំនាញ​ក្នុង​ការ​ទុក​ដាក់​សម្ភារ​បែប​ណា​ឲ្យ​មាន​របៀប មិន​ចង្អៀត និង​តុបតែង​ហាង​ឲ្យ​ស្រស់​ស្អាត​ទាក់ទាញ​ភ្នែក​អតិថិជន​ចង់​ចូល​មិន​លោះ។

៧. ផ្ដោត​លើ​បុគ្គលិក​ឲ្យ​ច្រើន

បង្កើត​ហាង​ថែរក្សា​សម្ផស្ស​ដែល​អាច​ឈរ​ជើង​បាន​យូរ ត្រូវការ​បុគ្គលិក​មាន​ជំនាញ​ពិតប្រាកដ ព្រោះ​អតិថិជន​ក៏​មិន​ខ្លាច​ចំណាយ​ប្រាក់​ទេ បើ​សេវាកម្ម​ល្អ លើកលែង​តែ​ហាង​របស់​យើង​ធ្វើ​ជូន​ភ្ញៀវ​លំៗ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​លែង​ចង់​មក​ទៀត។ ក្រៅពីនោះ ម្ចាស់ហាង​ត្រូវ​យកចិត្តទុកដាក់​និង​លើកទឹកចិត្ត​បុគ្គលិក​ជា​ប្រចាំ​ដើម្បី​ឲ្យ​ពួកគេ​មាន​កម្លាំង​ធ្វើការ ក៏​ដូចជា​ចេះ​សហការ​គ្នា។ ក្នុង​នាម​ជា​ចៅហ្វាយនាយ កុំ​ភ្លេច​ឆ្លៀត​ពេល​បណ្ដុះបណ្ដាល​បុគ្គលិក​ឲ្យ​រីកចម្រើន​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​ដំណើរការ​រលូន​និង​រក្សា​កេរ្តិ៍ឈ្មោះ​បាន​យូរ។

៨. គិតគូរ​ពី​អតិថិជន

ចាប់ផ្ដើម​ប្រមូល​មតិយោបល់​របស់​អតិថិជន​ពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត​និង​មិន​ចូលចិត្ត​ចំពោះ​ហាង​របស់​យើង។ ធ្វើការ​ផ្លាស់ប្ដូរ​ចំណុច​អវិជ្ជមាន​ដែល​ភ្ញៀវ​មិន​ពេញចិត្ត​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទាំងនេះ​ជា​ការ​បង្ហាញ​អតិថិជន​ថា អ្នក​ឲ្យ​តម្លៃ​និង​ធ្វើ​តាម​សេចក្ដី​ត្រូវការ​របស់​ម៉ូយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BND

ចុចអាន៖តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត?

ចុចអាន៖កែ​កំប៉ុង​អាលុយ​មីញ៉ូម​ដែល​ប្រើ​រួច​ជា​របស់​មាន​ប្រយោជន៍​ក្នុង​ផ្ទះកាន់តែលេចធ្លោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម