KPT+
រឿងស្នេហាបែបកំប្លែងថ្មីស្រឡាង ត្រូវចិត្តសម្រាប់អ្នកស្រ្តេសច្រើន
ប្រិយមិត្តចូលចិត្តអានសៀវភៅ ប៉ុន្តែសម្បូរស្រ្តេសជាប់ខ្លួន ប្រលោមលោកថ្មីចែសរឿង “ស្នាមថើបដំបូង” សក្តិសមជ្រើសរើសអានកម្សាន្តដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់យើងបានមួយភាគ។
គ្រឹះស្ថានបោះពុម្ព SP books ទើបនឹងចេញផ្សាយ សៀវភៅកូនពៅរបស់ខ្លួនចំណងជើង “ស្នាមថើបដំបូង” ជាស្នាដៃអ្នកនិពន្ធ លឹម សន្តិភាព ដែលចេញលក់កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
សៀវភៅកម្រាស់ ២១២ទំព័រនេះ ជាកម្រងរឿងស្នេហាបែបកំប្លែងខ្លីៗចំនួន៧រួមមាន៖ ១-ស្នាមថើបដំបូង ២-ម្ចាស់ស្នេហ៍ដំបូង ៣-ផ្កាឈូករ័ត្នរបស់បង ៤-សំឡេងបេះដូង ៥-ចាញ់ភ្នាល់ប្រុសកំហូច ៦-យប់ឆ្លងឆ្នាំ ៧-កាដូពីមនុស្សម្នាក់ ។
អ្នកស្រី លឹម សន្តិភាព បានថ្លែងប្រាប់ពីមូលហេតុនាំឲ្យបញ្ចេញប្រលោមលោកថ្មីនេះ មកកាន់កម្ពុជាថ្មីផ្លឹសថា
“ខ្ញុំចូលចិត្តនិពន្ធរឿងស្នេហាបែបកំប្លែងជាពិសេស ពីព្រោះរឿងប្រភេទនេះជួយផ្តល់ក្តីសុខក្នុងផ្លូវចិត្តដល់អ្នកអាន ជួយកាត់បន្ថយស្ត្រេស និងជួយកុំឱ្យមនុស្សមានជំងឺបាក់ទឹកចិត្ត។”
អ្នកនិពន្ធលើកឡើងបន្ថែមពីស្នាដៃខ្លួនថា តួអង្គនៅក្នុងរឿងនេះសុទ្ធតែជាមនុស្ស រឹងមាំ មានទំនួលខុសត្រូវខ្ពស់ក្នុងជីវិត យកការសិក្សា និងការអភិវឌ្ឍខ្លួនជាចម្បង។ ទោះបីជាមានស្នេហា ប៉ុន្តែមិនមានតួអង្គម្នាក់ណាយកស្នេហាធ្វើជាឧបសគ្គ ដើម្បីដើរទៅតាមចាប់យកក្តីស្រមៃរបស់ខ្លួនទេ។
អ្នកស្រី លឹម សន្តិភាព បានប្រៀបប្រដូច តួអង្គទៅនឹងតថពិតយ៉ាងដូច្នេះ
“មនុស្សម្នាក់ៗត្រូវចេះស្គាល់ពីបុគ្គលិកលក្ខណៈរបស់ខ្លួន ចាប់យកសៀវភៅធ្វើជាមិត្ត បង្កើនចំណេះមិនឈប់ នោះជីវិតនឹងល្អប្រសើរ។”
ក្រៅពីនោះ ពុទ្ធិរបស់ “ស្នាមថើបដំបូង” ចង់ប្រៀបធៀបថា ក្នុងសង្គមខ្មែរដែលតែចាត់ទុកមនុស្សស្រីរៀនខ្ពស់ពេក អាចនឹងគ្មានស្នេហា ឬក៏គ្មានកូនប្រុសនរណាមកចាប់អារម្មណ៍ ចង់ដណ្តឹងប្រពន្ធរៀនចេះដឹងពេកទេ។ ម្ចាស់ស្នាដៃរូបនេះថា នោះជាការគិតខុសទាំងស្រុង! ប្រពន្ធដែលមានចំណេះដឹងខ្ពស់ នឹងក្លាយជាម្តាយ ដែលមានចំណេះដឹង ជួយដឹកនាំការរៀនសូត្ររបស់កូនៗបានកាន់តែល្អ ព្រោះម្តាយតែងនៅស្និទ្ធជាប់ជាមួយកូនៗជាងឪពុក។ នោះសង្គមនឹងបានរីកចំរើនទៅមុខកាន់តែលឿនដោយសារតែមានធនធានល្អៗក្នុងសង្គមជាតិ។
អ្នកនិពន្ធបន្ថែមថា ប្រទេសមួយរីកចំរើនបានលឿន លុះត្រាតែមនុស្សព្រមទទួលស្គាល់ថា ការសិក្សា និងការអភិវឌ្ឍខ្លួនជាប្រចាំ ជារឿងចាំបាច់ ដែលទាំងអស់នេះសុទ្ធតែបង្កប់ការផ្ញើសារនៅក្នុងស្នាដៃរបស់អ្នកស្រីផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី
ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ