KPT+
JEFF BEZOS នាយកប្រតិបត្តិ AMAZON បង្កើតកំណត់ត្រាថ្មី ជាអ្នកមានបំផុតក្នុងកំឡុងពេលជំងឺរាតត្បាត
នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក ឲ្យក្លាយជាអ្នកមានជាងគេ និងប្រមូលបានទ្រព្យសម្បត្តិប្រមាណ ១៧២ ពាន់លានដុល្លារអាមេរិក។
ទិន្នន័យដែលទើបត្រូវបានចុះផ្សាយនៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg បង្ហាញថាលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon មានទ្រព្យ ១៧១,៦ ពាន់លានដុល្លារ ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់បុរសអ្នកមានបំផុត។
កាលពីមុនលោកមានត្រឹមតែ ១៦៧,៧ ពាន់លានដុល្លារ មានន័យថា Bezos រកបានប្រហែល ៥៦,៧ ពាន់លានដុល្លារបន្ថែមទៀត នៅឆ្នាំនេះ។
ដោយឡែកភាគច្រើននៃទ្រព្យសម្បត្តិរបស់ Bezos ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមហ៊ុន Amazon ដោយនាយកប្រតិបត្តិរូបនេះមានភាគហ៊ុនប្រហែល ៥៧ លានហ៊ុន ឬ ១២% នៃក្រុមហ៊ុន។ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតនៅទូទាំងពិភពលោកក៏ដោយ ក៏ក្រុមហ៊ុន Amazon ទទួលបានអាជីវកម្មកាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជាលទ្ធផលពីការចាក់សោនៅទូទាំងពិភពលោក និងតម្រូវការកើនឡើងសម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត។
បន្ទាប់ពីលោក Bezos ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុង Bloomberg អ្នកបន្ទាប់គឺលោក Bill Gates មានទ្រព្យសម្បត្តិសុទ្ធចំនួន ១១៥ ពាន់លានដុល្លារ លោក Bernard Arnault មានទ្រព្យសម្បត្តិ ៩៣ ពាន់លានដុល្លារ និងលោក Mark Zuckerberg មានទ្រព្យសម្បត្តិ ៩១,២ ពាន់លានដុល្លារ ។
លោក Bezos ក៏បានវិនិយោគជាច្រើនក្នុងវិស័យទេសចរណ៍អវកាស ដោយមហាសេដ្ឋីរូបនេះត្រូវបានគេរាយការណ៍ថា លក់បាន ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងស្តុករបស់ក្រុមហ៊ុន Amazon ដើម្បីផ្ដល់មូលនិធិដល់ក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនផលិតយានអវកាសនិងក្រុមហ៊ុនផ្ដល់សេវាកម្មអវកាស។
នៅក្នុងខែឧសភាឆ្នាំនេះ NASA បានដាក់ឈ្មោះក្រុមហ៊ុនឯកជនចំនួន ៣ ដែលនឹងត្រូវបង្កើតប្រព័ន្ធចុះចតតាមចន្ទគតិរបស់ខ្លួន ដោយក្នុងនោះក៏មាន Blue Originនិង Elon Musk’s Space X បានរួមបញ្ចូលគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនចង់លក់មុខពេលទៅស្រុកគេ គួរស្វែងយល់វប្បធម៌ប្លែកៗរបស់ប្រទេសទាំងនេះ!
ចុចអាន៖ហេតុផល ៤ យ៉ាងដែលគួរតែចាប់ផ្ដើមអាជីវកម្មឥឡូវនេះលែងពន្យារ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ