KPT+
មករៀនសរសេរបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមហ៊ុន ឬសមាគម
ច្បាប់ទម្លាប់ និងគោលការណ៍ផ្ទៃក្នុង ជាកត្តាចាំបាច់សម្រាប់គ្រប់គ្រងស្ថាប័ន និងតម្រូវឲ្យនាយកប្រតិបត្តិចេះបង្កើតដើម្បីអនុវត្តក្នុងក្រុមហ៊ុនទាំងមូល។ ប្រសិនបើលោកអ្នកទើបតែចាប់ផ្ដើមស្ថាប័នមួយថ្មីៗ លោកអ្នកអាចអានគន្លឹះខាងក្រោមនេះជាការបង្ហាញផ្លូវបានខ្លះៗ។
គោលការណ៍ផ្ទៃក្នុង
គ្រប់កន្លែងធ្វើការ ត្រូវតែចាប់ផ្ដើមការងារជាមួយគោលការណ៍ឯកជនភាពផ្ទៃក្នុងឲ្យបានច្បាស់លាស់ ពុំនោះទេភាពរញ៉េរញ៉ៃក្នុងក្រុមហ៊ុននឹងកើតមានក្នុងចំណោមបុគ្គលិក និងរវាងចៅហ្វាយនិងកូនចៅមិនខាន។
ខាងក្រោមនេះជាគោលការណ៍មួយចំនួនដែលគប្បីកំណត់សម្រាប់និយោជិក ក៏ដូចជាស្ថាប័នទាំងមូល៖
-កំណត់ត្រានិយោជិកដូចជា ព័ត៌មានផ្ទាល់ខ្លួន និងប្រវត្តិសុខភាពរបស់ពួកគេ
-អ៊ីមែលសម្រាប់បុគ្គលិក និងគោលការណ៍ណែនាំពីការប្រើប្រាស់អ៊ីនធឺណិតក្នុងក្រុមហ៊ុន
-គ្រប់គ្រងព័ត៌មានរបស់អតិថិជន
-កំណត់ប្រព័ន្ធផ្ទៃក្នុង ដូចជា ការអនុញ្ញាតនិងការទទួលខុសត្រូវពេលចូលប្រើឯកសារជាដើម។
-ច្បាប់ពីការប្រើប្រាស់សម្ភារក្រុមហ៊ុនដូចជា ទូរសព្ទ កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត
-ផលវិបាកសម្រាប់ការបំពានគោលការណ៍ថា តើនិយោជិកនឹងប្រឈមអ្វីខ្លះ?
-បង្កើតច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការទទួលខុសត្រូវ ម៉ោងធ្វើការ និងទោសទណ្ឌ។ល។
ក្រោយកំណត់ពីគោលការណ៍ផ្ទៃក្នុងរួចរាល់ និយោជកត្រូវធ្វើការតាមដាន និងត្រួតពិនិត្យពីគោលនយោបាយភាពឯកជនជាមួយបុគ្គលិករបស់ខ្លួន តាមរយៈសំណួរមួយចំនួនរួមមាន៖
១. តើនិយោជិកបានអនុវត្តតាមគោលការណ៍ប្រើប្រាស់សម្ភារបានត្រឹមត្រូវដែរទេ?
២. តើនិយោជិកបានគោរពម៉ោងការងារបានល្អដែរអត់?
៣. តើក្រុមហ៊ុនបានចាត់ចែងឲ្យបុគ្គលិកមានសុវត្ថិភាពពេលប្រើទិន្នន័យដែរទេ? និងតើពួកគេមានបានបំពានលេខសម្ងាត់ក្រុមហ៊ុនដោយប្ដូរវាញឹកញាប់ឬអត់?
៤. តើបុគ្គលិកចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលបានទៀងទាត់ ដើម្បីបង្កើនបច្ចេកទេសផ្ទាល់ខ្លួនដែរឬទេ?
៥. តើក្រុមហ៊ុនបានបង្កើតផែនការឆ្លើយតបការរំលោភបំពានសុវត្ថិភាពក្នុងករណីក្រុមហ៊ុនឬអង្គភាពរបស់អ្នកជួបប្រទះនឹងការរំលោភទិន្នន័យដែរឬទេ?
៦. តើក្រុមហ៊ុនបានបង្កើតគោលការណ៍ណែនាំសុវត្ថិភាពសម្រាប់កុំព្យូទ័រនិងឧបករណ៍ ចល័តផ្សេងទៀតនៅពេលយកទៅកន្លែងឆ្ងាយដែរទេ?
៧. តើក្រុមហ៊ុនមាននីតិវិធីដើម្បីការពារអតីតបុគ្គលិក ពីការចូលប្រើកុំព្យូទ័រនិងឯកសារក្រដាសដែរឬទេ?
កម្រងសំណួរទាំងនេះជាការវាយតម្លៃលើការអនុវត្តគោលការណ៍ផ្ទៃក្នុងក្រុមក្នុងចំណោមនិយោជិក ក៏ដូចជាវាយតម្លៃក្រុមហ៊ុនផ្ទាល់ថា តើបានផ្ដល់អត្ថប្រយោជន៍គ្រប់គ្រាន់សម្រាប់បុគ្គលិកខ្លួនដែរទេ?

ប្រែសម្រួល៖ សន្យា
ប្រភព៖ i-Sight
ចុចអាន៖បើមិនដឹងរឿងទាំងនេះ រើសអ្នកគ្រប់គ្រងខុស វិនិយោគធំប៉ុណ្ណាក៏ចុងក្រោយដួលគ្រេង
ចុចអាន៖ហេតុផលដែលគួរគិតមុនឈប់ធ្វើការ ជាជាងវិប្បដិសារីទៅថ្ងៃមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ