ហេតុអ្វី​យើង​ខ្ជះខ្ជាយ​ប្រាក់​លើ​របស់ថ្លៃៗដោយ​គ្មាន​បញ្ហា ប៉ុន្តែ​បែរ​សុញសាញ​ពេល​ទិញ​របស់​ថោកៗ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហេតុអ្វី​យើង​ខ្ជះខ្ជាយ​ប្រាក់​លើ​របស់ថ្លៃៗដោយ​គ្មាន​បញ្ហា ប៉ុន្តែ​បែរ​សុញសាញ​ពេល​ទិញ​របស់​ថោកៗ?

Published

on

តើ​ធ្លាប់​បាន​កត់​សម្គាល់​ទេថា ​យើង​ចំណាយ​ប្រាក់​ទៅ​លើ​របស់​ដែល​មិន​ចាំបាច់​? តើ​ការ​ទិញ​មួយ​ណា​ដែល​យើង​គិត​ថា ​គ្មាន​ន័យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង?

១.​ មិន​ទម្លាប់​កត់​សម្គាល់​ភាព​ខុសគ្នា​នៅ​ពេល​ចំណាយ​អ្វី​មួយ

ឧទាហរណ៍ទីនេះ! បន្ទាប់​ពី​ទទួលទាន​អាហារ​ពេលល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ ​អ្នក​រត់​តុ​នឹង​យក​វិក័យបត្រ​ថ្លៃ ៤៣ ដុល្លារ​មកឲ្យ​​ ហើយ​ជឿ​ថា​ យើង​នឹង​គិត​ប្រាក់​ឲ្យ​គេ ៥០ ដុល្លា​មិនខាន ព្រោះ​យើង​យល់ថា​ វាជា​ការ​ឲ្យ​ធីប​ទៅ​កាន់​អ្នក​រត់​ទុក​ផង​ ណា​មួយ​ជាចំនួន​តិចតួច​លើ​ថ្លៃ​ម្ហូបរហូតដល់ ៦ ដងឯណោះ។ ចំណែក​ឯ​ស្ថានភាព​មួយទៀត ​គឺ​នៅ​ពេល​យើង​ទិញដំឡូង ២ គីឡូ​ពី​កសិករ​ក្នុង​តម្លៃ ៣ ដុល្លារ​ ហើយ​ឱ្យ​គាត់ តែ ៥ ដុល្លារ ​​ដែលតាម​ការ​ពិត​តម្លៃ​គឺ​ ៦ ដុល្លា​ ហេតុអ្វី​តម្លៃ​ប៉ុណ្ណឹង​យើង​តថ្លៃ​ពី​ពួកគេ​បាន​យ៉ាង​តឹង​សរសៃ​ក​បែបនេះ?

២. រង​ផល​ប៉ះពាល់​ដោយ​សម្ងាត់ ​តែ​អត់​ដឹង​ខ្លួន

ផ្អែកលើ​ចិត្ត​វិទ្យា​របស់​មនុស្ស​បាន​បង្ហាញ​ថា ​ប្រសិន​បើ​នៅ​ក្នុង​ហាង​មួយ​អ្នកលក់​បាន​រៀបរាប់​ពី​ ប៊ិកចុចទូរសព្ទ​មួយ​ដើម​ក្នុង​​ក្នុង​តម្លៃ ១០០ ដុល្លារ ​ពេលនោះ​យើង​មិន​បាន​ដឹង​ពី​របៀបដែល​ពយក​​គេ​ព្យាយាម​បញ្ចុះបញ្ចូល​​ឡើយ។ មាន​ល្បិច​ជា​ច្រើន ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ទំនោរ​ក្នុង​ការ​ទិញផលិតផលគេ។ ដំបូង​អ្នក​លក់​នឹង​ផ្ដល់​ជូន​អ្វី​មួយ​ដោយ​ឥតគិតថ្លៃ​ដើម្បី​ញុះញង់ ​បន្ទាប់មក​បង្ហាញ​យើង​ពី​ផលិតផល​ដ៏​អស្ចារ្យ​នោះតាមរយៈ​បណ្ដាញ​សង្គម ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត។

៣. មិនចង់ឲ្យនរណាម្នាក់គិតមិនល្អពីយើងទេ

នៅ​ក្នុង​ហាង​កាហ្វេ​ ​ឬភោជនីយដ្ឋាន​ថ្លៃៗ​ ជារឿយៗ​អ្នក​រត់​តុ​មិន​ផ្លាស់ប្ដូរ​អ្វីឲ្យភ្ញៀវ​រហូត​ទាល់​តែ​​ស្នើសុំ​។​ ជួនកាលយើង​ចាប់ផ្ដើម​គិត​ថា ​សេវាកម្មឬផលិតគេ​ខុស​ពី​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន ​​តែ​យើង​ក៏​មិន​ស្នើសុំ​ប្ដូរនោះទេ ​ដោយ​ចាប់ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ផ្សេង ​ព្រោះ​មិន​ចង់​ឲ្យ​គេ​គិត​មិនល្អ​ថា ​យើង​ជា​ភ្ញៀវ​ដែល​រិះគន់​គេ​ច្រើន ។

៤. មាន​អារម្មណ៍​ល្អ​នឹង​កន្លែង​ដែល​មាន​តម្លៃខ្ពស់កប់

ធ្លាប់​មាន​អារម្មណ៍​បែបនេះ​ទេ?​ នៅ​ពេល​ដើរចូលក្នុង​​ហាង​លក់​សម្លៀកបំពាក់​ ភោជនីយដ្ឋាន​ ឬ​ហាង​លក់​រថយន្ត​ទំនើបៗ​ ដែល​តុបតែង​ដោយ​របស់​ប្រើប្រាស់​និង​ការ​រចនា​ថ្លៃៗ ព្រមជាមួយ​គ្រឿង​សង្ហារិម​លំដាប់​ខ្ពស់ ​យើង​នឹង​ភ្លើតភ្លើន​នឹង​របស់​ទាំងនោះ ហើយ​យើង​នឹង​ចំណាយ​ប្រាក់​បន្ថែម​​ទិញ​ដោយ​មិន​គិត​អ្វី​ទាំង​អស់។

៥. ចង់ធ្វើឱ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍

ការ​ពិសោធន៍​នៅ​ក្នុង​សេដ្ឋកិច្ច​បាន​បង្ហាញ​ថា ​ប្រសិន​បើ​យើង​មាន​ប្រាក់​ ៥ ម៉ឺន​ដុល្លារ​ហើយ​ប្រគល់​ឲ្យ​នរណា​ម្នាក់​ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​ចាប់​អារម្មណ៍ យើង​ក៏​ប្រគល់​ឲ្យ​គេ​ទាំងអស់​ ឬ​លើស​ជាង​នេះ។ វិធី​នេះ​គេ​ហៅ​ថា​អួត ​ឬ​សំញែង​ដើម្បី​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ចាប់​អារម្មណ៍​ថា​យើង​ជា​អ្នក​មាន​ជាងគេ។

៦. ចូលចិត្តសេវាកម្ម​

ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​តែង​មាន​អារម្មណ៍​​ខ្ជិលនឹង​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ​ហើយ​តែង​តែ​ចំណាយ​ប្រាក់​បន្តិចបន្តួច​សម្រាប់​វា។  អ្នកខ្លះ​មិន​គិត​អ្វី​ទាំងអស់ ​សំខាន់​គេ​បាន​ចាយ​ប្រាក់​ទាំងនោះ​ដោយ​ទទួល​បាន​សេវាកម្ម​ដែល​សម​នឹង​ប្រាក់​ដែល​ពួកគេ​ចំណាយ​លើ​ទាំងប៉ុន្មាន ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុអ្វីនៅលោកខាងលិច​គេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ?

ចុចអាន៖ សុវត្ថិភាពជារឿងធំនៃសេដ្ឋីៗ មកស្គាល់​ប្រព័ន្ធការពារផ្ទះថ្លៃបំផុតទំាង​៥

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម