Connect with us

ជីវិតកម្សាន្ដ

​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ​ជិត​៤០០​នាក់​ ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​គឺ​មាន​សិល្បករ​-​សិ ល្ប​ការិនី​ខ្មែរ​ជិត​៤០០​នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​-១៩ ​តាមរយៈ​សមាគម​សិល្បករ​ខ្មែរ ​និង សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​បញ្ជាក់​ដោយ​ខ្លី​ថា ​អរគុណ​បងប្អូន​សិល្បករ​សិល្បការិនី​ជិត​៤០០​នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។

តាម​ការ​សង្កេតឃើញ​ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​របស់​លោក​ហេង ឡុង​នោះ​ គឺ​មាន​សិល្បករ​សិល្បការិនី​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ​ជា​បន្តបន្ទាប់​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម