ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យលួចគាស់កូនក្រឡឹងជណ្តើរ
សមត្ថកិច្ចក្រុងបាត់ដំបង បានចាប់ខ្លួនបុរសជនសង្ស័យមុខសញ្ញាចោរកម្មលួចគាស់កូនក្រឡឹងជណ្តើរផ្ទះ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថានៅវេលាម៉ោង៩៖៣០ថ្ងៃទី១០ ខែមេសា ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានថា មានករណីចោរចូលលួចគាស់កូនក្រឡឹងបង្កាន់ដៃជណ្តើរ មានម្ចាស់ឈ្មោះ យស វណ្ណជីរិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកធានាគារ កាណាឌីយ៉ា មានទីលំនៅ ភូមិរតន: សង្កាតរតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីទទួលព័ត៌មានភ្លាម លោកអធិការ បានចាត់កំលាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងបានធ្វេីការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ តាមការឯកភាពពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ត នៅវេលាម៉ោង ២ និង ១៥ នាទី រសៀលថ្ងៃដដែល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុិន សារ៉ាថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីលួច។

ក្រោយពីសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានចូលលួចគាស់កូនក្រឡឹងបង្កាន់ដៃជណ្តើរផ្ទះ គេទុកចោលហេីយមិនមានចាក់សោរទ្វារក្រោយពិតប្រាកដមែន ដោយយកទៅលក់វិញក្នុង១គ្រាប់បានតម្លៃ១០ដុល្លារ។
សំភារ:ដកហូតរួមមាន ញញួរចំនួន០១ កូនក្រឡឹងធ្វេីពីឈេីចំនួន៤គ្រាប់ កន្រ្តៃចំនួន០១ ទួណឺវុីសចំនួន០១ ដង្កាប់ចំនួន០១ និង កាំបិតចុងស្រួចចំនួន០១ ដោយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

សោ និយមរដ្ឋ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត