ព័ត៍មានទាន់​ហេតុការណ៏
Search
4534

ទិវា​សុខភាព​ពិភពលោក​ឆ្នាំ​២០១៥ ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​អាហារ​ ប្រកបដោយ​សុវត្ថិភាព

 

សម្រាប់​ការ​ផ្សព្វផ្សាយ​នៃ​ទិវាសុខភាពពិភព​លោក​ឆ្នាំ​២០១៥​នាខែនេះ ទាំងអ្នកប្រើប្រាស់​អ្នក​បរិភោគ និង​អ្នក​ផលិត​ចំណីអាហារ​ ត្រូវ​តែ​យល់ដឹង​ឲ្យបានច្បាស់អំពីសារៈសំខាន់​នៃ​អាហារ​ប្រកបដោយ​សុវត្ថិភាព​ ដែលជា​ប្រធាន​បទ​មួយ​នាំ​ឲ្យ​រួចចាក​ផុតពី​បញ្ហា​ឆ្ពោះទៅដល់​ការ​អន្ដរា​គមន៍​ជាអន្ដរជាតិ​នៅក្នុង​សកល​លោក​នេះ។

ស្ថិតនៅ​ក្រោម​ពាក្យស្លោកថា ពីកសិដ្ឋាន​មក​ដល់ចាន​អាហារ​ ចូរ​ធ្វើ​ឲ្យ​មានសុវត្ថិភាព​ចំពោះ​ចំណីអាហារ​។ នេះ​ជា​ប្រធានបទ​នៃ​ព្រឹត្ដិ​ការណ៍​មួយ​សម្រាប់​រយៈពេល​មួយថ្ងៃ​របស់​អង្គការ​សុខភាពពិភព​លោក ដែលនឹង​ប្រព្រឹត្ដ​ទៅនៅថ្ងៃ​ទី០៧ ខែមេសា ខាងមុខ​នេះ​ ដែល​ជា​ចំណែក​មួយ​នៃ​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​​កាត់​បន្ថយ​បរិមាណ​ប្រភេទ​អាហារ​ដែល​ផ្ដល់​នូវ​ជំងឺ​តម្កាត់។ គួររំលឹកថា នៅក្នុង​ឆ្នាំ​២០១០ មាន​ពល​រដ្ឋ​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​៥៨២​លាន​នាក់ បាន​ឆ្លង​ជំងឺ​ដោយសារ​ការ​បរិភោគ​អាហារ​ ហើយ​បាន​ស្លាប់អស់​៣៥១,០០០​នាក់ ដែល​នេះ​យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាពពិភព​លោក​ WHO

មូលហេតុ​ជារួម​បំផុត​នៃ​មរណភាព​នោះ បង្ក​ឡើង​ដោយ​វីរុស Salmonella (ស្លាប់៥២,០០០​នាក់) វីរុស E.coli (ស្លាប់​៣៧,០០០នាក់) និង​វីរុស norovirus (ស្លាប់​៣៥,០០០​នាក់) ជា​សកល​វិញតំបន់ដែល​ស្ថិត​នៅក្នុង​ទ្វីប​អាហ្រ្វិក​ជាប់​ឯតទគ្គកម្ម​នៃ​ជំងឺ​ឆ្លង​ដ៏ខ្ពស់បំផុត​ដោយសារ​ការ​ពុល​ចំណីអាហារ​ ក្នុង​នោះ​ក៏មានទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ មានដល់ទៅជាង​៤០ ភាគរយ​នៃ​ជន​រងគ្រោះគឺជា​កុមា​រដែលមាន​អាយុ​ក្រោម​៥ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684