ព័ត៍មានទាន់​ហេតុការណ៏
Search
4526

បញ្ហា​សន្តិសុខ​ត្រូវ​បាន​ចោទ​សួរ​ឡើង​ ខណៈ​ពេល​ដែល​ពលរដ្ឋ​កេនយ៉ា​កាន់ទុក្ខ​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​al-Shabab

 

ប្រទេស​កេនយ៉ា កំពុង​តែ​កាន់​មរណ​ទុក្ខ​ចំពោះ​មនុស្ស​១៤៨នាក់​ ដែល​រងការ​សម្លាប់​ក្នុង​ការ​វាយប្រហារ​កាល​ពីថ្ងៃព្រហស្បតិ៍​ ទៅ​លើ​ទីវាល​នៅក្នុង​សាកល​វិទ្យាល័យ​ Garissa University ដែល​នាំ​ឲ្យ​កើត​មាន​ឡើង​នូវ​សំណួរ​ជាច្រើន​ថា តើ​ហេតុ​អ្វី​ទើប​បាន​ជាការ​ព្រមាន​​ទុក្ខ​ជាមុន​ បែរ​ជា​មិន​អើពើទៅវិញ។

កាសែត​នានា​របស់​ប្រទេស​កេនយ៉ា និយាយ​ថា មានព័ត៌មាន​ពីផ្នែក​ចារកម្ម​អំពី​ការ​វាយ​ប្រហារ​​មួយ​ដែល​ជិត​នឹង​កើត​មាន​ទៅលើ​សាលារៀន​ ឬទៅ​លើ​សាកលវិទ្យាល័យ​ណាមួយ​ហើយ។

អ្នក​ស្រុក​ដែល​រស់នៅក្នុង​តំបន់​បាន​លើក​ជា​សំណួរ​ថា តើ​ហេតុ​អ្វី​ទើប​បាន​ជា​ផ្នែក​សន្ដិ​សុខ​មិន​រឹត​បន្ដឹង ​ដោយគ្រាន់​តែមាន​ឆ្មាំ​ការពារ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដូចសព្វ​មួយដង ​នៅពេល​មាន​ការ​វាយប្រហារ។

មានមនុស្ស​៤នាក់​ត្រូវបាន​រកឃើញ​ថា នៅ​រស់នៅ​ឯទី​ធ្លា​នៃ​សាកល​វិទ្យាល័យ​នោះ ប៉ុន្ដែ​​មាន​២នាក់​ត្រូវ​រងការ​ជាប់សង្ស័យ​ ហើយ​ក៏​ត្រូវ​ចាប់ខ្លួន។ មាន​ម្នាក់​ត្រូវបាន​គេនិយាយ​ថា មានសញ្ជាតិ​តង់​ហ្សានី ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​អ្វី​ទៅនឹង​សាកលវិទ្យាល័យ​នោះទេ។

សព​ទាំងអស់​ត្រូវបាន​យក​ចេញ​ពី​កន្លែង​កើត​ហេតុ។ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​កេនយ៉ា លោក Joseph Nkaiserry បាននិយាយ​ដូច្នេះ ហើយ​ជន​រងគ្រោះ​ដែល​ស្លាប់ភាគច្រើន​សុទ្ធ​តែ​ជានិស្សិត​ ប៉ុន្ដែ​ប៉ូលិស​៣នាក់​ និង​ទាហាន​៣នាក់​ ក៏​រងការ​សម្លាប់​ផង​ដែរ។

ប៉ូលិស​ដែលនៅប្រទេស​អ៊ូហ្គង់ដា ក្បែរគ្នា​នឹង​កេនយ៉ា​ បាននិយាយ​ថា គេ​បាន​ទទួល​ព័ត៌​មាន​ដែលថា មាន​ការ​វាយប្រហារ​ដូចគ្នា​នេះ​ផង​ដែរ​ត្រូវ​បាន​រៀបចំ​ផែនការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684