ព័ត៌មានជាតិ
ដឹងលទ្ធផលវិជ្ជមានកូវីដ១៩ ស្ត្រីម្នាក់រត់ទៅចង ក សម្លាប់ខ្លួន
ក្រោយពីទទួលដំណឹងពីគ្រូពេទ្យថា លទ្ធផលតេស្ដរកជំងឺកូវីដ១៩របស់ខ្លួនមានវិជ្ជកូវីដ១៩ និងឃើញរថយន្ដរបស់ក្រុមគ្រូពេទ្យទៅយកដល់ផ្ទះទៀតនោះ ស្ត្រីម្នាក់ប៊ិះនឹងចង ក សម្លាប់ខ្លួន តែត្រូវបានកម្លាំងអាជ្ញាធរ និងក្រុមគ្រូពេទ្យនិយាយលួងលោម ទើបស្ត្រីរូបនេះព្រមឡើងរថយន្ដសង្គ្រោះទៅព្យាបាល។
ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចវបានឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ នេត សារឹម អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីដែលមានវិជ្ជកូវីដ១៩នេះ រួមជាមួយប្ដីទើបត្រឡប់មកពីរកស៊ីនៅប្រទេសថៃ និងបានទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ព្រះរាជសំភា នៅជើងភ្នំ កកេះ ក្នុងក្រុងកំពត ដោយតេស្ដលទ្ធផលលើកទី១នៅថ្ងៃទី២៨ ខែមីនា ហើយលទ្ធផលគឺ អវិជ្ជមាន ទាំង២នាក់ប្ដីប្រពន្ធ។
ដោយទទួលលទ្ធផល អវិជ្ជមាន ក្រុមគ្រូពេទ្យក៏អនុញាត្តឲ្យពួកគាត់ត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ និងរងចាំធ្វើតេស្តលើកទី២នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
ប្រភពបានបន្តថា នៅល្ងាចថ្ងៃទី១២ ខែមេសានេះ មន្ត្រីសុខាភិបាលបានជូនដំណឹងដល់អាជ្ញាធរ និងសាម៉ីខ្លួន ស្ដីពីលទ្ធផលវិជ្ជមានកូវីដ១៩របស់ស្ត្រីឈ្មោះ នេត សារឹម ដើម្បីដាក់ខ្លួនដាច់ដោយឡែក ចៀសវាង ខ្លាចឆ្លងដល់ប្ដីទៀត តែក្រោយពីដឹងថាខ្លួនមានវិជ្ជមានជំងឺកូវិដ១៩ ស្រាប់តែស្ត្រីរូបនោះ ធ្វើសកម្មភាពបម្រុងចង ក សម្លាប់ខ្លួន តែត្រូវបានកម្លាំងអាជ្ញាធរ និងក្រុមគ្រូពេទ្យ និយាយលួងលោម ទើបស្ងប់ចិត្ត។
នៅព្រឹកថ្ងៃទី១៣ ខែមេសា ស្ត្រីរូបនេះត្រូវបានរថយន្ដរបស់ក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក កំពង់ត្រាច ដើម្បីព្យាបាលជំងឺកូវីដ១៩ ៕
អត្ថបទ ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា