Connect with us

ព័ត៌មានជាតិ

អ្នកស្លាប់ ​ដោយជំងឺកូវីដ១៩ នៅព្រៃវែង ​បូជារួចហើយ

បានផុស

នៅ

​អ្នកស្លាប់​ដោយ​ជំងឺកូវីដ១៩ នៅមណ្ឌល​​ចត្តាឡីស័ក ចុង​ប៉ម​ ខេត្តព្រៃវែង បាន​បូជារួចហើយ ព្រឹកមិញ​នេះ។អ្នក​ជំងឺមាន​ឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​៦:២០នាទីព្រឹក។​ លោ​កមាន​ទីលំនៅស្ថិតក្នុងភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចុងក្រោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ក្រុងព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុមេធី អភិបា​លខេត្តព្រៃវែង បានសម្ដែងនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ៣៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និង​បានបន្តអំពាវនាវដល់ពលរដ្ឋអោយបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា។ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

គិតត្រឹម​ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២១ កម្ពុជាមានអ្នក​ស្លាប់​ដោយសារជំងឹកូវីដ១៩ ចំនួន ៣៣ន​ាក់ រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចំនួ​ន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ២,៤០៦នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម