Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្តល់​អំណោយ​ជូន​ដល់ អតីត​គ្រូ​សា​លា​បាក់​ទូក​ ដែល​ស្ថិត ក្នុងស្ថានភាព​លំបាក​​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ល្ងាច​ម្សិល​មិញ​បាន​ឧបត្ថម្ភ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ចំនួន​៣​គ្រួសារ ដែល​ជួប​ការខ្វះខាត​បំផុត ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ក្នុង​សហគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបា​ន អង្ករ​ចំនួន​០៤​ការុង មី​ចំនួន​០២​កេស ទឹក​សុទ្ធ​ចំនួន​០២​កេស ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ ត្រីខ​ចំនួន​០៤​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​។

​អតីត​លោកគ្រូ​អ្នកគ្រូ ដែល​ទទួល​បាន​ការឧបត្ថម្ភ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង រួមមាន​៖ ១អ្នកគ្រូ សយ សុខុន កំពុងស្ថិត​ក្នុង​ទីតាំង​បិទ​ខ្ទប់​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ, ២អ្នកគ្រូ អៀង សុជាតិ កំពុងមាន​ជីវភាព​ខ្វះខាត ៣លោកគ្រូ​គឹម សារី (​ពិការ​)៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម