ព័ត៍មានទាន់​ហេតុការណ៏
Search
18

កាលពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ កីឡាករ​Zlatan Ibrahimovic ទំនងជា​ចង់​រក​គ្រាប់​ដ៏​អស្ចារ្យ​របស់​គាត់​មួយទៀត ប៉ុន្តែ​ផ្ទុយទៅវិញ

 

គាត់​រក​បាន​គ្រាប់​ធម្មតា​ប៉ុណ្ណោះ​ជាមួយ​នឹង​ការ​តែ​ត​បាល់​បញ្ចូល​ទី​របស់គាត់ អំឡុង​ជ័យជម្នះ​៣-១​របស់​ក្រុម​ជម្រើសជាតិ​ស៊ុយអែត លើ​ក្រុម​ជម្រើស​ជាត​អ៊ីរ៉ង់ នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព​របស់​ពួកគេ។
កីឡាករ​Zlatan Ibrahimovic​ បន្ត​លេង​បាន​យ៉ាង​អស្ចារ្យ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត
ខ្សែប្រយុទ្ធ​របស់​ក្លិប​បារាំង PSG​ម្នាក់នេះ ដែល​ធ្លាប់​រកបាន​គ្រាប់​បាល់​ដ៏​អ្នក​អស្ចារ្យ​បំផុត ជាមួយនឹង​ការ​ស៊ុត​ពីលើ​ក្បាល​របស់​គាត់ ពេល​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ឆ្នាំ​២០១២​នោះ បាន​ប៉ុនប៉ង​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​គាត់ ប៉ុន្តែ​ការ​ព្យាយាម​របស់​គាត់​២​លើក ត្រូវ​បាន​រារាំង​ដោយ​ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Ibrahimovic រក​គ្រាប់​បាល់​បាន​១​គ្រាប់​ផង​ដែរ នៅ​ក្នុង​ទឹកដី ​Friends Arena ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ធ្វើ​ការ​នាំ​មុខមុន​ ក្រោយ​លេង​បាន​១១​នាទី​ប៉ុណ្ណោះ។

កីឡាករ​ពាក់អាវ​លេខ​១០​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ម្នាក់​នេះ​ដែរ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ​ជាង​៣​ម៉ឺន​នាក់​នៅ​ក្នុង​ទឹកដី​Friends Arena ​របស់​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉ង់។

ដោយឡែក ការប្រកួត​លក្ខណៈ​មិត្តភាព​ដូចគ្នា​១​គូ​ទៀត ក្រុម​ជម្រើសជាតិ​អង់គ្លេស បានត្រឹមតែ​ស្មើ​១-១​ប៉ុណ្ណោះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អ៊ីតាលី​៕

វិសិទ្ធិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684