Connect with us

សុខភាព

ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

បានផុស

នៅ

ការ​ញ៉ាំ​យ៉ាអ៊ួ(ទឹកដោះគោជូរ) បន្ថែម​ពី​លើ​របប​អាហារ​​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ការពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​​​​​​មហារីក​សួត​​បាន​ ព្រោះ​វា​មាន​សារធាតុ​ផ្សំល្អៗ​ច្រើន។

Homemade Yogurt Recipe | Serious Eats
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​យ៉ាអ៊ួ​ជា​ប្រចាំ បាន​បន្ថយ​កម្រិត​​ហានិភ័យ​នៃ​ជំងឺ​ខាង​លើ​នេះ បាន​រហូត​ដល់​២០% បើ​ប្រៀប​ទៅ​នឹង​អ្នក​មិន​បាន​ញ៉ាំ​​​​យ៉ា​អ៊ួ​សោះ។ បន្ថែម​ពី​នោះ លទ្ធផល​សិក្សា​ ក៏​បាន​រក​​ឃើញ​ដែរ​ថា ករណី​​​មាន​របប​អាហារ​ញ៉ាំ​ដែល​​​មាន​សំបូរ​ជាតិ​ ​Fiber (ជាតិ​សរសៃ​) រួច​បូក​បន្ថែម​នឹង​ការ​ញ៉ាំ​យ៉ាអួ​ នឹង​ជួយ​​ជម្រុញ​ការ​បង្ការ​ហានិភ័យ​ជំងឺ​មហារីក​សួត​រហូត​ដល់​ទៅ​៣០​%។

1,343 Eating Yoghurt Asian Photos Stock Photos, Pictures & Royalty-Free  Images - iStock

ចំពោះ​លទ្ធផល​វិជ្ជមាន​បែប​នេះ ដោយ​​ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ​ ក៏​បាន​បង្ហាញ​​​លទ្ធផល​ល្អ​​ៗ​​ដូច​​ទៅ​​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​ដែរ ដោយ​ក្នុង​នោះ​​​​យ៉ាអ៊ួ មាន​ជាតិ​ Probiotics ដែល​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​​អាក្រក់​ក្នុង​រាង​កាយ​បាន និង​ មាន​ពពួក​បាក់តេរី​ល្អ​ ​ជា​ធាតុ​សំខាន់​ប្រឆាំង​ដំណើរ​ហើម​​រលាក និង​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​មហារីក​​ពោះ​វៀន​ផង​ដែរ។

Category Spotlight: Yogurt | Progressive Grocer

លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Vanderbilt របស់​សហរដ្ឋអាមេរិក ដោយ​​សិក្សា​ទៅ​លើ​គុណប្រយោជន៍​នៃ​យ៉ាអ៊ួ​ ជា​មួយ​របប​អាហារ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហូប​អាហារ​ប៉ុន្មាន​មុខ​នេះ​សម័យ​កូវីដ អ្នក​កាន់​តែ​មាន​ខែល​ការពារ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ចុចអាន៖ ពេលអ្នកមាន​ជំងឺ​ស្ទះ​ពោះវៀន តើអ្នក​នឹង​ជួប​ផល​លំបាក​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម