Connect with us

បច្ចេកវិទ្យា

ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ធំ​បំផុត​របស់ realme បានមក​ដល់​ហើយ​! realme 8 Pro បាន​ចេញលក់​នៅក្នុង​ទីផ្សារ​កម្ពុជា តម្លៃ​ត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ

បានផុស

នៅ

​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2021 realme ដែលជា​ប្រេន​ស្មា​ត​ហ្វូ​ន​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក បានប្រកាស​ចេញ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​សេរី​ថ្មី realme 8 Pro តម្លៃ​ត្រឹមតែ 369$ ជាមួយ​កាដូ​ជាច្រើន​ដូចជា​៖ កាបូប​យូរ​ដៃ​និង special package gift របស់ realme ផងដែរ សម្រាប់​ការ​កុម្ម៉ង់​ទុក​មុន​ចាប់ពី​ថ្ងៃ 28 មេសា ដល់ 01 ឧសភា​នេះ​។

ស្មា​ត​ហ្វូ​ន realme 8 Pro គឺជា​សេរី pro ដែល​ជោគជ័យ​បង្អស់​របស់​ត្រកូល realme វា​គឺជា​ផលិតផល​ដ៏​អស្ចារ្យ​ក្នុង​ទីផ្សារ​កម្រិត​មធ្យម​ជាមួយនឹង​ការលក់​បាន​ចំនួន​ជាច្រើន​ក្នុង​កំឡុង​រយៈពេល​2​ឆ្នាំ មកនេះ​។ realme 8 Pro នាំមក​នូវ​កាមេរ៉ា​កាន់តែ​លេចធ្លោ​ ដែលមាន​សិន​ស័​រ​ទំហំ​108MP និង​Pro​ជាមួយ មុខងារ​ថតរូប​កាន់​តែ​ទាន់សម័យ​។ ហើយ​ការ​រចនា​បែប​ពន្លឺ​ប្រដេញ​ដែល​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ វា​ក្លាយជា​ជម្រើស​ថ្មី​សម្រាប់​យុវវ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិន​ស័​រ​ធំ​ទំហំ​108MP 1/1.52​អ៊ី​ញ​រូបថត​ច្បាស់​និង​គុណភាព​រូបថត​ពេលយប់​កាន់តែ​ប្រសើរ​

​សិន​ស័​រ​samsung HM2 ទំហំ​108MP 1/1.52​អ៊ី​ញ ភ្ជាប់​មកជា​មួយ​គុណភាព​ខ្ពស់​បំផុត​12000 X 9000 ដែល​ធ្វើ​ឲ្យ​រូបថត​កាន់តែច្បាស់​។ សិន​ស័​រ HM2​គាំទ្រ​បច្ចេកវិទ្យា​ថតរូប​9​ប៉ុស្តិ៍​បញ្ចូល​ក្នុង​រូប​1​សន្លឹក​ផងដែរ ដែល​អាច​ឲ្យ​រូប​រួមគ្នា​9​ប៉ុស្តិ៍​ទំហំ 0.7μm Pixel ត្រូវបាន​រួមបញ្ចូល​គ្នា​ទៅជា Pixel ធំ​មួយ​2.1μm ហើយ​អាច​កែលម្អ​គុណភាព​រូបភាព​ដែល​នៅ​ក្រោម​ពន្លឺ​ស្រអាប់​បាន​។​

In-sensor Ultra Zoom​សមត្ថភាព​ស្មើនឹង optical zooming 3x

In-sensor Zoom​អាច​ប្រើ​សិន​ស័​រ 12 megapixels ជាមួយ​ផ្នែក​ពង្រីក​ដើម្បី​បង្កើត​រូបភាព ដំណើរការ​នេះ​ថតរូប​ភាព​លឿន​ជាង​មុន​ដោយសារតែ​ទំហំ​តូច​ជាង​នៅលើ​រូបថត​12MP​។​នេះ​វា​បាន​អនុញ្ញាត​ឲ្យ realme 8 Pro អាច​បន្ត​ថតរូប 8 សន្លឹក​ជាប់​គ្នា​ក្នុង​ទំហំ 12MP បន្ទាប់មក​ប​ញ្ជូ​ល​ពួកវា​ក្នុង​កម្ម​វី​ធី​បង្កើន​រូបភាព​ច្បាស់ ដើម្បី​បន្ថែម​កម្រិត​នៃ​រូបភាព​ឲ្យ​កាន់តែច្បាស់​ល្អ​។ បន្ទាប់ពី​ដំណើរការ​កម្រិត​ភាពច្បាស់​បែបនេះហើយ រូបភាព​ពង្រីក 3​ដង នៃ realme 8 pro គឺ​ល្អប្រសើរ​ជាង optical telephoto lenses ចំពោះ​ភាព​ច្បាស់​នៃ​រូបភាព​។​

​មុខងារ​ដំបូងបង្អស់​លើ​ពិភពលោក​Starry Time-lapse Video and Tilt-shift Time-lapse Video

​ដំណោះស្រាយ​នៃ Time-lapse Video ដែលជា​សិទ្ធ​ផ្តាច់មុខ​ទៅមុខ​ងារ​មួយ​នេះ ផ្នែក​ទៅលើ​រូបថត​នៃ​ហ្វូង​ផ្កាយ Starry photos ។ វា​ចំណាយពេល 480 វិនាទី ដើម្បី​ថតរូប 30​សន្លឹក បន្ទាប់មក​បង្កើត​វីដេអូ Time-lapse​ដែលមាន​រយៈពេល 1​វិនាទី ដែល​មានន័យថា​មុខងារ time-lapse mode អាច​បង្ហាញ​នូវ​ការផ្លាស់ប្តូរ​ឥតឈប់ឈរ​របស់​សក​លោក​ក្នុង​ល្បឿន​លឿន​ជាង 480 ដង​។​

​មុខងារ​ថតរូប​ឲ្យ​ឃើញ​តូច​របស់​realme(tilt-shift photography)​អាច​ផ្តិត​យក​រូបភាព​ដែលមាន​លក្ខណៈ ការថតរូប​ឲ្យ​ឃើញ​តូច ដូចនឹង​ការថត​វីដេអូ​ការថតរូប​ឲ្យ​ឃើញ​តូច លឿន​ជាង​មុន​10​ដង ដែល​បង្ហាញ​រូបភាព​តាមរបៀប​ដ៏​អស្ចារ្យ​និង​ប្លែក​។ realme 8 Pro ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​របស់​ពិភពលោក​ដែល​មាន​លក្ខណៈ​ពិសេស​នៃ​ការថតរូប​ឲ្យ​ឃើញ​តូច​(Tilt shift time lapse video)​។​

​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​50W Superdart Flash Charge,​ជាមួយ​ថាមពល​ថ្ម​ធំ 4500mAh

realme 8 pro​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​50W Superdart Flash Charge​វា​អាច​សាក​ថ្ម​ទំហំ​4500mAh​ពី 0 ទៅ 100% នៅត្រឹមតែ​រយៈពេល 47 នាទី​ប៉ុណ្ណោះ​។ 50W SuperDart Charge ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ ដែល​មាន​វ៉ុល​ខ្ពស់​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ថាមពល​សាក 97% និង​គាំទ្រ​ការការពារ​សាក​ថ្ម 5% ។ ដំណើរការ​នៃ​មុខងារ Super Power Saving Mode ជាមួយ​ថាមពល​ថ្ម 5% អាច​ទុក​standby​បាន 32 ម៉ោង ឬ​ការសន្ទនា​ទូរស័ព្ទ 98 នាទី ។​

​ជាមួយ​ការ​រចនា​ម៉ូដ​ថ្មី AG mineral crystal,​ទម្ងន់​ស្រាល​នឹង​ស្តើង​ត្រឹម​176g

​ផ្ទៃ​ខាងក្រោយ​របស់​realme 8 pro​ភ្លឺរលោង​រំលេច​ដោយ​ពណ៌​គ្រី​ស្តា​ល់​ធម្មជាតិ​ជាមួយនឹង​ពណ៌​ខៀវ​(Infinite Blue) នឹង​ពណ៌​ខ្មៅ​(Infinite black)​វា​នៅមាន​ពណ៌​ពិសេស​មួយទៀត​ គឺ​ពណ៌​លឿង (Illuminating Yellow)​ដោយ​គេ​ម​ជុំវិញ​កាមេរ៉ា​នឹង​ពាក្យស្លោក​”DARE TO LEAP” ប្រើ​សារធាតុ​បែប ពន្លឺ​ប្រដេញ (fluorescent material) ​ដែល​អាច​ស្រូប​យក​ពន្លឺ​ហើយ​បន្ទាប់មក​បញ្ចេញ​ពន្លឺ​ភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ទី​ងងឹត​។ ​realme 8 pro​មាន​ទម្ងន់​ត្រឹមតែ 176g នឹង​កម្រាស់ 8.1mm​ងាយស្រួល​ក្នុង​ការ​ចាប់​កាន់​។​

realme UI 2.0​មុខងារ​ថ្មី​ការលេង​ហ្គេម​ដោយ​គ្មាន​ការរំខាន (non-disturb gaming mode), និង​ការការពារ​ឯកជន​ភា​ព​ល្អប្រសើរ​ជាង​មុន​

realme 8 Pro ភ្ជាប់​មកជា​មួយ realme UI 2.0 ចេញពី​ប្រអប់​នឹង​គាំទ្រ​ការប្តូរ​ពណ៌ theme color តាម notification bar, ប៊ូ​តង់​shortcut , setting Interface Icons, ព្រមទាំង​មុខងារ​dark mode ទាំង​3​ជម្រើស​។​ចំពោះ​ការលេង​ហ្គេម​ទំហំ​ធំ​ក៏​អាច​កំណត់​អេក្រង់​ឲ្យ​ភ្លឺ​និង​កំណត់​បណ្តាញ dual-channel network​ដើម្បី​ធានា​បាន​នូវ​ស្ថេរភាព​របស់​បណ្តាញ​ហើយក៏​អាច block alarms, notifications, នឹង​ការ​ហៅចូល​ពេល​កំពុង​លេង​។ ​ការការពារ​ឯកជន​ភាព​ថ្មី​នេះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លាក់​កម្មវិធី​និង​ឯកសារ​ឯកជន​ដោយ​ប្រើ​password​។ Security Shield​ផ្តល់នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យ system​ នឹង​ការពារ​ការទូទាត់​តាមរយៈ​កម្មវិធី​App​ផង​ដែរ​។ យោងតាម Realme Labs ការដំឡើង​កម្មវិធី​app​ត្រូវបានធ្វើ​ឲ្យ​លឿន​ត្រឹម 23.63% ហើយ​Realme UI 2.0 ក៏បាន​បង្កើន​ការប្រើប្រាស់​តាម​ប្រព័ន្ធ system ដល់ 45%​ផងដែរ​។

​កម្លាំង​ម៉ាស៊ីន​

realme 8 Pro នាំមក​ជាមួយ​អេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ី​ញ វា​មាន​អត្រា​នៃ​ការ​ប៉ះ (touch rate) រហូតដល់​ទៅ 180Hz សម្រាប់​ការឆ្លើយតប​ឲ្យ​កាន់តែ​ប្រសើរ​នៅពេលដែល​លេង​ហ្គេម​។ ​ការ​នៅក្រោម​ពន្លឺព្រះអាទិត្យ​(sunlight mode)​កម្រិត​ពន្លឺ​ឡើងដល់​1000 nits​ហើយ​វា​ក៏​គាំទ្រ​ពន្លឺ​ផ្សេងទៀត​ដែល​ដូចជា​ពន្លឺ​DC​ជាដើម​។ realme 8 Pro​បំពាក់​ដោយ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G​ជាមួយ​កម្លាំង​ខ្លាំង​8-core​នឹង​ការ​រចនា​កម្រាស់​ស្តើង​ត្រឹម​8nm​។​ វា​ក៏មាន​វិញ្ញាបនបត្រ​សំឡេង Hi-Res បញ្ជាក់​សំឡេង​ដែល​មាន​គុណភាព​ខ្ពស់ អាច​ប្រើ​SIM 2 standby​នឹង​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​256GB​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម