Connect with us

កូវីដ-១៩

រដ្ឋបាលស្រុក​បាទីបង្ហាញអត្តសញ្ញាណអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ៣​នាក់ក្នុង​រោងចក្រផលិតកាបូប​

បានផុស

នៅ

ក្រោយរក​ឃើ​ញជនជាតិចិន​ពីរ​នាក់ និង​កម្មការិនី​ខ្មែរ​ម្នាក់បម្រើ​ការងារ​ក្នុង​រោងចក្រ​ផលិត​កាបូប ភី​វី អ៊ី​ន​ដាស​ស្ទ្រី (​ខេ​ម​បូ​ឌា ) ឯ​.​ក ឆ្លង​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលស្រុក​បាទីបានចេញ​សេចក្ដីជូនដំណឹង និង​បង្ហាញ​អត្តសញ្ញាណអ្នកជំងឺដើ​ម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​បន្តទៀត​។

រដ្ឋបាលស្រុក​បាទី ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​កម្ម​ការិនី​ដែល​ធ្លាប់​ប្រា​ស្រ័យ​ទាក់ទងដោយផ្ទាល់ ​ឬ​ប្រដោយយោលជាមួយ​អ្នកជំងឺ សូម​រាយការណ៍ជាបន្ទាន់ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​សំណាក​នៅ​មណ្ឌល​សុខភាព​ដែល​បានកំណត់ និង​ដាក់ខ្លួន​ដាក់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ។

គួរ​បញ្ជាក់ថា នៅ​ព្រឹកថ្ងៃទី​២៨ ខែមេសា នេះ រដ្ឋបាលស្រុក​បាទីបាន​រក​ឃើ​ញ​ជន​ជាតិចិន​ពីរ នាក់ និង​កម្មការិនី​ខ្មែរ​ម្នាក់ធ្វើការក្នុងរោងចក្រផលិតកាបូប ភី​វី អ៊ី​ន​ដាស​ស្ទ្រី (​ខេ​ម​បូ​ឌា ) ឯ​.​ក នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ ស ស្រុក​បាទី ខេត្តតាកែវ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ ៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម