កូវីដ-១៩
គណៈបញ្ជាការរាជធានី កំណត់វិធានការគ្រប់គ្រងតំបន់ពណ៌ទាំង៣
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់ លើការកំណត់ការចេញចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៨ មេសានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ
បញ្ជាការឯកភាពរាជធានីភ្នំពេញ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសរាជធានី និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ កាន់តែល្អបន្ថែមទៀត។
ទោះជាយ៉ាងណាក្ដីលោក ឃួង ស្រេង បានណែនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ អនុវត្តការងារខាងលើនេះ កុំឱ្យលើស និងកុំឱ្យខ្វះ ដើម្បីទទួលបានជោគជ័យ។
លោក កើត រិទ្ធ បានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការងារនេះ នៅក្រុងតាខ្មៅខេត្តកណ្ដាល បានប្រជុំ និងសម្រេចរួចហើយ ដើម្បីពង្រឹងការងារលើការបន្តការបិទខ្ទប់ក្រុងតាខ្មៅ បន្តទៀត។
លោក កើតរិទ្ធបន្ថែមថា យើងមានគោលដៅ២ ដែលត្រូវអនុវត្ត ទី១ គឺ ស្វែងយល់ឱ្យបានច្បាស់លាស់បន្ថែមពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តឱ្យចំគោលដៅ មិនលើស មិនខ្វះ និងទទួលបានជោគជ័យ។ ទី២ គឺការផ្សាយផ្សាយប្រជាពលរដ្ឋឱ្យបានយល់ ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើ និងមិនគួរធ្វើ លើតំបន់៣ពណ៌ដែលបានកំណត់។
ក្នុងឱកាសនោះ លោក កើត រិទ្ធ បានការកោតសរសើរចំពោះកងកម្លាំង និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ បានប្រឹងប្រែងខ្លាំងទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលធ្វើឱ្យការងារនេះដំណើរការទៅដោយរលូន និងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល