Connect with us

ព័ត៌មានជាតិ

កូន​ប្រសា​ស្រវឹងស្រា​កាប់​ឪពុក ក្មេក​ដាច់​ស្លឹកត្រចៀក​ម្ខាង

បានផុស

នៅ

កំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកក្មេក​ម្នាក់ បាន​រង​របួស​ដាច់​ស្លឹកត្រចៀក​ខាងស្ដាំ​ម្ខាង​ដោយពេល​ដែល​គាត់​កំពុង​អង្គុយ​ហូប​មី​ ត្រូវ​បាន​កូនប្រសា​ប្រុស​ស្រវឹងស្រា​ យក​កាំបិតប៉័ងតោ​កាប់​ដាច់​ស្លឹកត្រចៀក​ខាងស្ដាំ​ម្ខាង​របួសធ្ងន់។

ហេតុ​ការណ៍​ខាង​លើ​នេះ​ កើតឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ បិន វ៉ុ​ន ភេទ​ប្រុស ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​ជ្រៃ​បាក់ ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមេសា​នេះ​ថា ករណី​ហិង្សា ក្នុង​គ្រួសារ​ខាងលើ​នេះ​ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឃឹម សារិទ្ធ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ជា​កូនប្រសា ​ផឹក​ស៊ីស្រវឹង​បាន​យក កាំបិតប៉័ងតោ កាប់​ទៅលើ​ឪពុកក្មេក​ឈ្មោះ ប៊ិន វ៉ុ​ន ភេទ​ប្រុស​ អាយុ៥៣ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា បណ្តាល​ឲ្យ​ដាច់​ស្លឹកត្រចៀក​ខាងស្ដាំ​របួសធ្ងន់​។

សមត្ថកិច្ច​នគរ​បាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​មិនដឹង​ជា​មាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​កូន​ប្រសា​ពី​ពេល​ណា​មក​ទេ បែរជា​កូនប្រសា​កាប់​គាត់​ឲ្យ​របួស​បែបនេះ។ និង​ក្រោយពេល​កើតហេតុ​ជនដៃដល់​ជា​កូនប្រសា បាន​រត់​គេចខ្លួនបាត់។

ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​ ត្រូវ​បាន​ក្រុមគ្រួសារ​នាំយកទៅ​មណ្ឌល​សុខភាព​ឃុំ តែ​ដោយ​ស្ថានភាព​ធ្ងន់​ទើប​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ​ដើម្បី​ជួ​យសង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​ផងដែរ។

ករណីនេះ ក្រោយ​កើតហេតុ​មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ប្រមូល​វត្ថុ​តាង​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរ​បាល​ខេត្ត​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម