Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ!! វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ចំនួន៤០ម៉ឺនដូស​ ដឹក​មក​ដល់​ព្រលានយន្ត​ហោះ​នៃ​ប្រទេស​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ វ៉ាក់សាំង​ស៊ី​ណូហ្វាម​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ ចំនួន៤០ម៉ឺន​ដូស​ នឹង​ដឹក​មក​ដល់​ព្រលាន​យន្ត​ហោះ​នៃ​ប្រទេស​កម្ពុជា នេះ​បើ​តាម​ស្ថានទូត​ចិន​បាន​ឲ្យ​ដឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាន​ទូត​ចិន​បាន​បន្ត​ថា វ៉ាក់សាំង​កូ​វីដ​ ដែល​ជា​ជំនួយ​ជំហាន​ទី៣ របស់​ចិន​ជូន​ចំពោះ​កម្ពុជា​បាន​មក​ដល់​រាជធានី​ភ្នំពេញ ​នា​ល្ងាច ថ្ងៃទី​២៨ ខែមេសា ជំនួយឥតសំណង​ជំហាន​ទី៣ របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​ជា​វ៉ាក់សាំង​កូ​វីដ​ចំនួន ៤០ ម៉ឺន​ដូ​ស​បាន​មកដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ជើងហោះហើរ​ស៊ីវិល​។

នេះ​ជា​ជំនួយឥតសំណង​របស់​ចិន​ជា​វ៉ាក់សាំង​ជំហាន​ទី ៣ បន្ទាប់ពី​ជំហាន​ទី ១ ចំនួន ៦០ ម៉ឺន​ដូ​ស និង​ជំហាន​ទី​២ ចំនួន ៧០ ម៉ឺន​ដូ​ស​។

ចិន​និង​កម្ពុជា​ជា​បងប្អូន​ល្អ​ប្រៀប​ដូច​ដៃ​និង​ជើង ជា​ដៃគូ​ល្អ​ដែល​ស្គាល់ចិត្ត​គ្នា​ទៅវិញទៅមក​។ ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស រដ្ឋាភិបាល​និង​ប្រជាជន​ចិន​តែង​ឈរ​ជាមួយ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ជានិច្ច រួមគ្នា​ពុះពារ​រាល់​ឧបសគ្គ​ទាំងឡាយ​។

បច្ចុប្បន្ន​ ក្រោម​ស្ថានភាព​ដ៏​តឹងតែង​នៃ​ជំងឺ​វីរុស​កូ​វីដ​-១៩ ​ក្នុង​ប្រទេស​កម្ពុជា ភាគី​ចិន​តែង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​តាម​គ្រប់​មធ្យោបាយ​ជាមួយ​ភាគី​កម្ពុជា​។ ម្យ៉ាងវិញទៀត​ភាគី​ចិន​បានប្រគល់​ជំនួយ​និង​វ៉ាក់សាំង​តាម​ការ​បញ្ជាទិញ​យ៉ាង​ទាន់​ពេល​វេលា​ជូន​ដល់​ភាគី​កម្ពុជា មួយវិញទៀត​ក៏បាន​ជួយ​ភាគី​កម្ពុជា​លើកកម្ពស់​សមត្ថភាព​ក្នុង​ការ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​-១៩​។

មន្ទីរពិសោធន៍​តេស្ត​សំណាក​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ជូន​ចំពោះ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រគល់​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ដើម្បី​ជួយ​អ្នកជំងឺ​កូ​វីដ ​មាន​អាការៈ​ធូរស្បើយ ភាគី​ចិន​ថ្មីៗ​នេះ​បាន​ផ្តល់​ជំនួយ​ជា​ឱសថ​បុរាណ​ចិន LIANHUA QINGWEN ដែល​មាន​តម្លៃ​សរុប ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា។

ទាំងនេះ​បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​សែន​ជ្រាលជ្រៅ​បំផុត ​របស់​ប្រជាជន​ចិន​ជូន​ចំពោះ​ប្រជាជន​កម្ពុជា។ យើងខ្ញុំ​ជឿជាក់​ថា ស្ថិត​ក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់ត្រជំ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាជន​កម្ពុជា​ប្រាកដជា​អាច​ពុះពារ​រាល់​ឧបសគ្គ និង​អាច​យកឈ្នះ​យ៉ាង​ជោគជ័យ​ជាមួយ​ជំងឺ​វីរុស​កូ​វីដ​-១៩​ក្នុងពេល​ឆាប់ៗ​នេះ​ជាមិនខាន​៕

កែ​សម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម