Connect with us

កូវីដ-១៩

ខេត្តកំពង់ធំ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន៤​នាក់​បន្ថែមទៀត​

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ធំ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត​នៅ​ថ្ងៃទី​២៨​ ខែមេសា​ឆ្នាំ​២០២១​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ម្នាក់​មាន​វិជ្ជមាន​កាលពី​ថ្ងៃទី​២៥ ​ខែមេសា​ ឆ្នាំ​២០២១​កន្លងទៅ​។​

យោងតាម​រដ្ឋបាលខេត្ត​កំពង់ធំ​ចុះ​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ ​បាន​ឲ្យ​ដឹងថា​ អ្នក​មាន​វិជ្ជមាន​ទាំង​៤​នាក់​នោះ​រស់នៅ​ភូមិ​ព្រៃវែង​ ឃុំ​ទ្រៀល​ ស្រុក​តាំងគោក ​ក្នុងនោះ​ទី​១ឈ្មោះ ​រស់​ ស្រៀ​ង​ ភេទ​ស្រី​អាយុ​៥២ ឆ្នាំ​ ទី​២​ឈ្មោះ​ សួន​ គឹម​ហួយ​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ទី​៣ ឈ្មោះ ​សាល​ គឹម​ឆេង ​ភេទ​ស្រី​អាយុ១២​ឆ្នាំ ​និង​ទី​៤​ឈ្មោះ​ ធី ​អា​លីហ្សា​ ភេទ​ស្រី​អាយុ២​ឆ្នាំ​។​

បុគ្គល​ទាំង​៤​នាក់​នេះ​ជា​អ្នកពាក់ព័ន្ធ​នឹង​ឈ្មោះ​ គឹម​ សុឃឿន​ ដែល​ត្រូវបាន​រកឃើញ​វិ​ជ្ជ​មាន​កាលពី​ថ្ងៃទី​២៥ ​ខែមេសា ​ឆ្នាំ​២០២១កន្លងមក​ ដោយ​ក្រុមគ្រូពេទ្យ​បាន​យក​ធ្វើតេស្ត​រហ័ស​ដោយ​រកឃើញ​វិជ្ជមាន​៣​នាក់ ​និង​អវិជ្ជមាន​១​នាក់​។​ បន្ទាប់មក​ក៏បាន​បញ្ជូន​សំណាក​ទាំង​៤​នាក់​ទៅធ្វើ​តេស្ត​បញ្ជាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ទាំង​៤​ករណី​នៅ​ថ្ងៃទី​២៨​ខែ​មេសា​ឆ្នាំ​២០២១​។​

បច្ចុប្បន្ន​អ្នក​ទាំង​៤​ខាងលើ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកបារាយណ៍​សន្ទុក​។​ រដ្ឋបាលខេត្ត​បាននឹងកំពុង​ធ្វើការ​ស្រាវជ្រាវ​និង​យក​សំណាក់​អ្នកពាក់ព័ន្ធ​ក្នុងភូមិ​ព្រៃវែងឃុំ​ទ្រៀល​ស្រុក​តាំងគោក ​ដើម្បី​ធ្វើតេស្ត​រកកូ​វីដ​១៩​យ៉ាង​ហ្មត់ចត់​បំផុត​៕

អត្ថបទ ៖ ​សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម