Connect with us

កូវីដ-១៩

ទម្លាប់ ៣ ត្រូវប្ដូរដាច់ខាតកំលុងនិងក្រោយពេលវិបត្តិកូវីដ-១៩

បានផុស

នៅ

វិបត្តិកូវីដ-១៩ មិនអំណោយផលសម្រាប់ការរស់នៅក្នុងស្ថានភាពដូចពីមុនឡើយ។ បរិបទបច្ចុប្បន្ន ​បានរុញច្រានរបៀបរស់នៅរបស់មនុស្ស ព្រមទាំងរបៀបទំនាក់ទំនងសង្គមផ្លាស់ប្ដូររហ័សពេក សឹងតែបត់មិនទាន់។ ត្បិតថា គ្រប់យ៉ាងហាក់តឹងតែងពិបាកសម្របតាមក៏ដោយ ​ក៏យើងត្រូវតែបត់បែនឱ្យទាន់បរិបទនេះ ពុំនោះទេយើងច្បាស់ជាប្រឈមបញ្ហាសុខភាព និងការរស់នៅមិនខានឡើយ។

ខាងក្រោមជាទម្លាប់ ៣ ដែលយើងត្រូវប្ដូរកំលុងនិងក្រោយពេលវិបត្តិកូវីដ-១៩​៖

១. ប្រកាន់ខ្ជាប់ការរក្សាគម្លាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលវិបត្តិកូវីដ-១៩ផ្ទុះឡើង គ្រប់គ្នាមុខតែមិនចាប់អារម្មណ៍រឿងគម្លាតជិតឬឆ្ងាយពីគ្នានៃការដើរ ឈរ អង្គុយរវាងយើងនិងអ្នកដទៃនោះទេ។ ​

ប៉ុន្តែ ពេលនេះស្ថានភាពប្រែប្រួលហើយ។ យើងត្រូវប្ដូទម្លាប់ថ្មី ដោយយកចិត្តទុកដាក់រក្សាគម្លាតពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

២. កន្លែងដើរហើរក្រោយពេលការរាំងខ្ទប់ត្រូវបានបន្ធូរបន្ថយ

ទោះបីជាពេលខាងមុខ មានការបន្ធូរបន្ថយការបិទខ្ទប់ក៏ដោយ ក៏យើងត្រូវគិតឲ្យបានច្បាស់សិន មុននឹងទៅកន្លែងណាមួយ ព្រោះថាកន្លែងមួយចំនួនប្រឈមហានិភ័យឆ្លងវីរុសខ្លាំង។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព គួរចៀសវាងកន្លែងទាំង ៣​ នេះ៖

-កន្លែងដែលបិទជិត និងមិនមានខ្យល់ចេញចូលល្អ​

-កន្លែងដែលអ៊ូអរ និងមានមនុស្សនៅជិតៗគ្នាច្រើន​

-កន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធ ដោយតម្រូវឱ្យយើងត្រូវជជែកកៀកគ្នាខ្លាំងពេក

៣. ប្រកាន់ខ្ជាប់វិធានការសុខភាព

ដើម្បីបញ្ឃប់ការរីករាលដាលនៃវីរុសកូវីដ-១៩ យើងត្រូវបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អដោយអនុវត្តនូវគោលការណ៍សុខភាពរួមមាន៖

-កែងដៃ៖ ជាកន្លែងសម្រាប់ខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់

​-ប្រអប់ដៃ៖ ត្រួូវលាងសម្អាតឲ្យបានញឹកញាប់​ជាមួយទឹកស្អាតនិងសាប៊ូ ឬអាល់កុល ឬជែល

-សម្ភារ៖ សម្អាតចំពោះវត្ថុនានាដែលប៉ះពាល់ផ្ទាល់ជាប្រចាំ

-មាត់និងច្រមុះ៖ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ឬពេលជួបជាមួយសមាជិកដទៃក្រៅពីអ្នកផ្ទះយើង

-បើមានអាការៈមិនស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ ឬស្វែងរកការព្យាបាលជាបន្ទាន់​៕

អត្ថបទ៖ សន្យា

ចុចអាន៖ ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ

ចុចអាន៖ ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​ពាក់​ម៉ាស​តែង​មិន​ចាប់​អារម្មណ៍ ហើយ​អាច​មាន​ហានិភ័យ​ឆ្លង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម