ព័ត៌មានជាតិ
មន្ទីរសេដ្ឋកិច្ចខេត្តតាកែវ ប្រគល់អំណោយជូនរដ្ឋបាលខេត្តទុកចែកជូនពលរដ្ឋខ្វះខាត
ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក ហោ បុណ្ណវឌ្ឍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ បាននាំយកអំណោយមួយចំនួនជូនរដ្ឋបាលខេត្តដើម្បីទុកប្រគល់ដល់ពលរដ្ឋខ្វះខាត់ក្នុងមូលដ្ឋាន។
ក្នុងឱកាសទទួលអំណោយនោះផងដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរ និងសហការី ដែលបាននាំយកអំណោយមកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងតែធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័ក ហើយតាមរយៈសកម្មភាពនេះ គឺជាការចែករំលែកនិងចេះជួយគ្នាក្នុងគ្រាលំបាក ។
លោកអភិបាលក៏បានជូនពរទៅដល់លោកប្រធានមន្ទីរ និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជៀសផុតពីជំងឺឆ្លងចង្រៃ។
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះមាន មីចំនួន៥០កេស ទឹកបរិសុទ្ធ៥០កេស ទឹកស៊ីអ៊ីវ២៥យួរ និងទឹកត្រី២៥យួរផងដែរ៕
អត្ថបទ ៖ វីរៈ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ