Connect with us

ព័ត៌មានជាតិ

កម្ពុជាផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំចេញពីតំបន់ក្រហម

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ៉ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៣០ ខែមេសានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ បានប្រកាសឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយឱ្យកម្លាំងកង​ទ័ពចេញ​ធ្វើសកម្មភាពចាក់ស្រោច ផ្តើមចេញពីតំបន់ក្រហមក្នុងខណ្ឌ៤ រាជធានីភ្នំពេញ បន្ទាប់ពីស្ថានភាពឆ្លងរីករាលដាលក្នុងសហគមនៅបន្តកើនឡើងរៀបរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមកម្មវិធីរបស់អនុគណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា កម្មវិធីបើក យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រៀបចំ ឡើងនៅទីបញ្ជាការកងពលតូចលេខ៧០ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ហើយនឹងមានរបាយការណ៍ពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងការប្តេជ្ញាចិត្តរបស់អង្គភាពប្រតិបត្តិការ យុទ្ធនាការចាក់វ៉ាក់សាំង។

ទីតាំងចាក់វ៉ាក់សាំងរួមមាន ខណ្ឌមានជ័យ ១ ស្ថិតនៅក្នុង សាលាបឋមសិក្សាស្ទឹងមានជ័យ (សង្កាត់ស្ទឹងមានជ័យ២)
សាលាបឋមសិក្សាសឡា (សង្កាត់ស្ទឹងមានជ័យ១) និងផ្សារបុរីលឹមឈាងហាក់ (សង្កាត់ស្ទឹងមានជ័យ៣)។ ចំណែកឯខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់ (សង្កាត់ចោមចៅ២) រោងចក្រសាន់តិច SUNTEX (សង្កាត់ចោមចៅ១) និងទីបញ្ជាការកងពល (សង្កាត់ចោមចៅ៣)។

យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕ អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម