Connect with us

ព័ត៌មានជាតិ

អ្នកស្លាប់ក្នុងតំបន់លឿងទុំក៏តម្រូវឱ្យគ្រូពេទ្យពិនិត្យសំណាក​សិនមុនពេលរៀបចំប្រារព្ធពិធីបុណ្យ

បានផុស

នៅ

ចំពោះសាកសពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមឬតំបន់លឿងទុំតម្រូវឲ្យគ្រូពេទ្យមកពិនិត្យសំណាកសាកសពជាមុនសិនទើបក្រុមគ្រួសារអាចរៀបចំប្រារព្វពិធីបុណ្យទៅតាមប្រពៃណី។

ចៅសង្កាត់ច្បារអំពីទី២ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែមេសានេះថា មានករណីប្រជាពលរដ្ឋវ័យ៩៩ឆ្នាំ ភេទប្រុសរស់នៅភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលមរណភាពដោយសារជំងឺប៉ុន្តែក្រុមគ្រួសារពុំទាន់រៀបចំពិធីបុណ្យសពឱ្យបានធំដុំទេព្រោះរង់ចាំគ្រូពេទ្យមកពិនិត្យសំណាកជាមុនសិនថាតើសពមានផ្ទុកជំងឺកូវីដឬគ្មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានបញ្ជាក់យ៉ាងថាសពលោកតាខាងលើគឺស្លាប់ដោយជំងឺធម្មតាទេតែដោយសារតំបន់ច្បារអំពៅទី២ជាតំបន់កំណត់ពណ៌លឿងទុំដូច្នេះគ្រូពេទ្យរង់ចាំពិនិត្យសំណាកជាមុនសិន។ហើយបើពិនិត្យទៅឃើញថាសពបានទទួលមរណភាពដោយជំងឺធម្មតាគឺគ្រូពេទ្យអនុញ្ញាតឱ្យរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី។

ហើយបើរកឃើញថាសពមានផ្ទុកវីរូសកូវីដ១៩នោះគឺគ្រូពេទ្យនិងដឹកយកទៅបូជាដោយពុំអនុញ្ញាតឱ្យប្រារព្វពិធីបុណ្យឡើយព្រោះខ្លាចឆ្លងរាលដាលដល់កូនចៅនិងញាតិមិត្តដែលមកចូលរួមក្នុងពិធីបុណ្យ៕ អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម