Connect with us

កីឡា

គ្រូបង្វឹកក្រុមបឹងកេត បង្ហាញឆន្ទៈទៅប្រកួតពានទ្វីបអាស៊ី AFC Cup 2021

បានផុស

នៅ

ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2020 ក្រុមបាល់ទាត់នាគខៀវបឹងកេត ទទួលកៅអីដោយស្វ័យប្រវត្តិទៅចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី AFC Cup 2021 ក្នុងវគ្គចែកពូល ស្របពេលថ្មីៗមានការប្រែប្រួលសកម្មភាពប្រកួតនៅក្នុងវគ្គជម្រុះមួយចំនួនក្រោយក្រុមរបស់មីយ៉ាន់ម៉ា ចំនួន២បានដកខ្លួន ដោយហេតុផលស្ថានភាពនយោបាយក្នុងស្រុកមិនមានស្ថិរភាព។

លោក គឹម ភក្តី គ្រូបង្វឹកក្រុមបឹងកេត ត្រូវបានក្លិបស្រង់សម្ដីមួយចំនួនជុំវិញកៅអីក្រុមរបស់លោកនៅក្នុងពានរង្វាន់ AFC Cup នាពេលខាងមុខស្ថិតក្នុងពូល G ត្រូវប្រកួតពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែកាលវិភាគប្រកួត និងទីកន្លែងប្រកួត នៅក្នុងពូលនេះទៅមិនទាន់កំណត់ជាផ្លូវការនៅឡើយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

” ការលើការប្រកួត ទៅចុងខែ មិថុនា វាជាពេលវេលាល្អមួយ ក្នុងស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន គិតពីពេលនេះ យើងកំពុងតែស្រពិចស្រពិលនៅឡើយពីស្ថានភាព ជំងឺកូវិត-19 នៅប្រទេសរបស់យើង ដោយសារក្រុមយើងមិនទាន់បានប្រមូលផ្តុំគ្នាធ្វើការហ្វឹកហាត់នៅឡើយទេ។ ខ្ញុំសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះយើងអាចបើកការហ្វឹកហាត់វិញបាន (ព្រោះអ្វីដែលខ្ញុំបារម្មណ៏គឺការប្រកួត AFC នេះដែលមានក្រុមខ្លះដូចជា Hanoi គេកំពុងមានការប្រកួតជាប់ក្នុង លីគគេ)”។ នេះជាការលើកឡើងរបស់លោក គឹម ភក្ដី។

ក្រោយពីការដកខ្លួនរបស់ក្លិបមីយ៉ាន់ម៉ា សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចឱ្យក្រុមដែលទទួលបានជ័យជម្នះរវាងក្រុម Chanthabouly របស់ឡាវ និងក្រុម Kasuka របស់ប្រ៊ុយណេ នឹងឡើងទៅបំពេញក្នុងពូល G។ លោកគ្រូបង្វឹកដែលកាន់សញ្ញាប័ត្រគ្រូបង្វឹកកម្រិត A ប្រចាំទ្វីបរូបនេះយល់ថាក្រុមទាំងពីនេះសុទ្ធតែមានលក្ខណះគ្រប់គ្រាន់ក្នុងការបំពេញតួនាទីជំនួសក្រុមប្រទេសមីយ៉ាន់ម៉ា វាមិនមានភាពចំណេញអ្វីទេ គឺមានតែការខំប្រឹងតែប៉ុណ្ណោះ។

អតីតគ្រូជំនួយនៅសាលាបាល់ទាត់ជាតិបាទី រូបនេះវាយតម្លៃថាលោកមានបញ្ហាប្រឈមមួយចំនួនដោយសារតែមិនទាន់បានដឹងពីទីកន្លែងដែលត្រូវប្រកួត។ ” វាពិតណាស់អាចនិង ប៉ះពាល់ដែរបើមិនមែន បរិបទកូវិត-19 នេះ (ព្រោះយើងត្រូវការរៀបចំក្រុមទៅតាម បរិយាកាសប្រទេសនីមួយៗដែលយើងត្រូវជួប) តែបច្ចុប្បន្ននេះ យើងមិនអាចរើសកន្លែង រឺរៀបចំបានទេ មានតែប្រឹងប្រែងសម្របខ្លួនគ្រប់ទេសកាល ប៉ុណ្ណោះ”។

ក្រុមបឹងកេត បានចាប់ផ្ដើម២ប្រកួតដើមរដូវកាលឆ្នាំ២០២១ ក្នុងពានរង្វាន់ Metfone Cambodian League រងបរាជ័យ ប៉ុន្តែលោក គឹម ភក្ដី នៅតែជឿជាក់លើ ការប្រឹងប្រែងរបស់ពួកកូនក្រុមថាត្រូវតែកែប្រែប្រវត្តិបាល់ទាត់អោយខាងតែបាន ដោយគិតថា នេះជាឱកាសក្នុងការអភិវឌ្ឍនបាល់ទាត់អាជីពពិតប្រាកដ។

ពានរង្វាន់ AFC Cup ឆ្នាំគ្រោងធ្វើឡើងពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានប្រកួតជម្រុះ ៣វគ្គ មុនដល់វគ្គចែកពូល ហើយបន្តប្រកួតវគ្គជម្រុះតាមតំបន់ រួមមានអាស៊ីខាងត្បូង, អាស៊ីកណ្តាល, អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។ ចំណែកកម្ពុជា មាន២ក្រុមត្រូវចូលរួមប្រកួតជម្រុះតំបន់អាស៊ាន មានបឹងកេត និងវិសាខា ដោយបឹងកេត ស្ថិតក្នុងពូល G មាន Hanoi របស់វៀតណាម Bali United របស់ឥណ្ឌូណេស៊ី និងក្រុមឈ្នះរវាង Chanthaboulyនិងក្រុម Kasuka។ចំពោះក្រុមវិសាខា វិញត្រូវប្រកួតជាមួយក្រុម ក្លិប Lalenok United របស់ទីម័រខាងកើត ហើយអ្នកឈ្នះត្រូវឡើងទៅលេងក្នុងពូល I ដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) កំពុងឈរចាំ៕

អត្ថបទ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម