Connect with us

ព័ត៌មានជាតិ

អំណោយ​មូលនិធិ​ស្ម័គ្រចិត្ត​ចូលរួម​កាកបាទក្រហម​ខេត្តកំពត​ ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម

បានផុស

នៅ

អំណោយ​សប្បុរសធម៌ រួមមាន​ថវិកា​ចំនួន ២០០០ ដុល្លារ ម៉ាស​ចំនួន​១០០​ប្រអប់ និង​ទឹក​សុទ្ធ​ចំនួន ១០០​កេស ដែល​ឧបត្ថម្ភ​ដោយ​លោកស្រី ហូ គីម ជា​សប្បុរសជន​នៃ​អាជីវករ​ខេត្តកំពត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ត្រូវបានធ្វើ​ពិធី​ប្រគល់ជូន ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ដើម្បី​ចូលរួមចំណែក​អបអរសាទរ​ក្នុងឱកាស នៃ​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្នុង​គោលបំណង​ ដើម្បី​ចូលរួមចំណែក​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត ទ្រទ្រង់​ដល់​សកម្មភាព​ការងារ​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ដើម្បី​យកទៅជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ងាយ​រងគ្រោះ​នឹងមាន​ទុក្ខលំបាក​ផ្សេងៗ​។​

​ជាពិសេស​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​អំឡុងពេល រដ្ឋបាល​ខេត្តកំពត​បា​ន​នឹង​កំពុង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ឆ្លង​រីក​រាលដាល​លើ​សុខភាព​ប្រជាពលរដ្ឋ​មិនទាន់​ធូរស្បើយ​នៅឡើយ​។

​ឯកឧត្តម ជាវ តា​យ បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ លោកស្រី ហូ គីម ជា​ម្ចាស់​អំណោយ​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ស្រប​ពេលដែល​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត បាន​និង​កំពុង​ត្រូវការ​សម្រាប់​យកទៅ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​។​

​ឯកឧត្តម បានចាត់ទុក​អំណោយ​ទាំងនេះ គឺ​ពិតជា​សំខាន់ ដែល​បានរួម​ចំណែក​ដល់​សក​ម្ម​ភាព​មនុស្សធម៌​ជាមួយនឹង​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បច្ចុប្បន្ន​សម្ដេច​ទាំងពីរ ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម