សុខភាព
សម្បកក្រូចឆ្មារ គ្នាយើងដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?
ក្រូចឆ្មារ គឺជាប្រភពនៃវីតាមីនC និងត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងការធ្វើជាភេសជ្ជៈ ក៏ដូចជាបន្ថែមរសជាតិទៅក្នុងអាហារ។ ប៉ុន្តែ គ្នាយើងប្រហែលជាមិនធ្លាប់ដឹងទេថា សម្បកក្រូចឆ្មារក៏ផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន នៅពេលដែលយើងដឹងពីវិធីប្រើប្រាស់វាត្រឹមត្រូវ។
១. តម្លៃអាហារូបត្ថម្ភខ្ពស់
ទោះបីជាយើងញ៉ាំនៅក្នុងបរិមាណតិចតួចយ៉ាងណាក្ដី សម្បកក្រូចឆ្មារមានសារធាតុចិញ្ចឹមជាច្រើន។ សម្បកក្រូចឆ្មារមួយស្លាបព្រាបាយ ផ្ដល់នូវ៖
- កាឡូរី៖ ៣
- កាបូអ៊ីដ្រាត៖ ១ក្រាម
- ជាតិសរសៃ៖ ១ក្រាម
- ប្រូតេអ៊ីន៖ ០ក្រាម
- ខ្លាញ់៖ ០ ក្រាម
- វីតាមីនC៖ ៩%នៃតម្លៃប្រចាំថ្ងៃ
បន្ថែមពីនេះ វាក៏មានបរិមាណកាល់ស្យូម ប៉ូតាស្យូម និងម៉ាញេស្យូមតិចតួចផងដែរ។
២. ជួយទ្រទ្រង់សុខភាពមាត់ធ្មេញ
ជំងឺពុកធ្មេញ និងការឆ្លងមេរោគអញ្ចាញធ្មេញ គឺបណ្ដាលមកពីបាក់តេរីដូចជា Streptococcus Mutans។ រីឯសម្បកក្រូចមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី ដែលអាចរារាំងដល់ការលូតលាស់របស់មីក្រូសរីរាង្គ បានយ៉ាងមានប្រសិទ្ធភាព។
៣. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
ជាមួយគ្នានេះដែរ សម្បកក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ រួមទាំងD-Limonene និងវីតាមីនC។ ការស្រូបយកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មFlavonoid ដូចជាD-Limonene អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។
៤. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
សារធាតុFlavonoid និងវីតាមីនCដែលមាននៅក្នុងសំបកក្រូចឆ្មារនេះ ក៏រួមចំណែកក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងដូចគ្នា។ ជាក់ស្ដែង វីតាមីនC ប្រមូលផ្ដុំនៅក្នុងPhagocytes ដែលជាប្រភេទកោសិកាមានតួនាទីលេបយកសមាសធាតុដែលបង្កគ្រោះថ្នាក់ផ្សេងៗដល់រាងកាយរបស់យើង។
៥. លើកកម្ពស់សុខភាពបេះដូង
លើសពីនេះ សារធាតុFlavonoid វីតាមីនC និងPectin ដែលមាននៅក្នុងសម្បកក្រូចឆ្មារ ក៏អាចជួយលើកកម្ពស់សុខភាពបេះដូង ដោយធ្វើឲ្យកម្រិតកូឡេស្តេរ៉ូលក្នុងឈាមថយចុះ ក៏ដូចជាកាត់បន្ថយកត្តាហានិភ័យផ្សេងៗទៀតនៃជំងឺបេះដូង។
ការប្រើប្រាស់សម្រាប់ជំនួយសម្រស់ និងលាងសម្អាត
- កម្ចាត់ក្លិនមិនល្អ៖ ដាក់សម្បកក្រូចឆ្មារចំនួនពីរបីចំណិតនៅក្នុងទូរទឹកកក ឬនៅបាតធុងសំរាម ដើម្បីកម្ចាត់ក្លិនមិនល្អ។
- លាងសម្អាតពពួកដែកអ៊ីណុក៖ ដាក់អំបិលបន្តិចនៅលើសម្ភារៈដែលយើងចង់សម្អាត បន្ទាប់មក ដុសសម្អាតវាដោយប្រើសម្បកក្រូចឆ្មារ និងលាងជម្រះចេញជាមួយនឹងទឹក។
- លាងសម្អាតកំសៀវ៖ ចាក់ទឹកចូលទៅក្នុងកំសៀវ និងដាក់សំបកក្រូចឆ្មារទៅក្នុងទឹកនោះ រួចដាំទឹកឲ្យពុះ ដើម្បីកម្ចាត់ជាតិខនិជ (mineral deposits ) ផ្សេងៗ។ បន្ទាប់មក ទុកវាចោលប្រហែលមួយម៉ោង ទើបលាងជម្រះចេញ។
- ស្ក្រាប់ខ្លួន៖ លាយស្ករ ប្រេងអូលីវ និងសម្បកក្រូចឆ្មារចិញ្ច្រាំឲ្យម៉ត់ល្អ រួចធ្វើការម៉ាស្សាទៅលើស្បែកសើម រួចលាងជម្រះចេញ។
- ម៉ាសបិទមុខ៖ លាយម្សៅអង្ករ ម្សៅសម្បកក្រូចឆ្មារ និងទឹកដោះគោត្រជាក់ ដើម្បីជម្រុះកោសិកាងាប់ និងសម្អាតស្បែក។
ការប្រើប្រាស់សម្បកក្រូចឆ្មារនៅក្នុងរបបអាហារ
- បន្ថែមសម្បកក្រូចឆ្មារស្រស់ទៅក្នុងទឹកតែ ឬCocktail
- បន្ថែមសម្បកក្រូចឆ្មារដែលឈូសរួចទៅក្នុងអាហារដុត សាឡាត់ ឬទឹកដោះគោជូរ
- ឈូសសម្បកក្រូចឆ្មារក្លាស្សេ ដោយរោយទៅលើស៊ុប និងភេសជ្ជៈផ្សេងៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ