កូវីដ-១៩
គ្រូពេទ្យ៖ តួលេខពិតរបស់ឥណ្ឌាគឺមួយថ្ងៃឆ្លង ៣លានករណី និងស្លាប់ ៣ម៉ឺននាក់ឯណោះ
ការឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨៦,៤៥២ករណីនិងការស្លាប់ ៣,៤៩៨នាក់ទៀត ត្រូវបានកត់ត្រាជាផ្លូវការនៅថ្ងៃសុក្រនេះ ប៉ុន្តែក្រុមគ្រូពេទ្យបានព្រមានថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះរហូតដល់ទៅ ១០ដងឯណោះ ដូចនេះការឆ្លងប្រចាំថ្ងៃគឺមានរហូតដល់ទៅ ៣លានករណីនិងស្លាប់ ៣០,០០០នាក់។
ប្រទេសឥណ្ឌា កំពុងជួបព្យុះកូវីដ របស់ពិភពលោក ដោយគំនរសព ត្រូវបានដុតគ្មានចន្លោះពេលក្នុងទីក្រុង ដែលីនិងមុមបៃ ហើយមន្ទីរពេទ្យត្រូវស្ថិតក្រោមឆ្មាំប្រដាប់អាវុធ ដើម្បីការពារការផ្គត់ផ្គង់អុកស៊ីសែន។
ស្របពេលជាមួយគ្នានេះ មណ្ឌលចាក់ចាក់វ៉ាក់សាំងទាំងអស់នៅក្នុងទីក្រុងពាណិជ្ជកម្ម មុមបៃ ត្រូវបិទរយៈពេល៣ថ្ងៃសិន គិតចាប់ពីថ្ងៃសុក្រទី៣០ ខែមេសានេះទៅ ដោយសារតែខ្វះវ៉ាក់សាំង។
លោកនាយករដ្ឋមន្ត្រី Narendra Modi គ្រោងជួបប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ ខណៈការឆ្លងកូវីដ-១៩បានកំពុងវាយប្រហារប្រព័ន្ធសុខាភិបាល និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម និង ពាណិជ្ជកម្មធំៗរបស់ប្រទេស។
បច្ចុប្បន្ន ឥណ្ឌា កំពុងទទួលរងនូវរលកទី២ដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩ ពោលគឺគ្រាន់តែប្រទេសនេះមួយ បានរួមចំណែកប្រហែល៤០ភាគរយទៅហើយ នៃករណីឆ្លង មួយថ្ងៃៗនៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ថ្ងៃនេះ ឥណ្ឌាឆ្លងជាង៣៨ម៉ឺននាក់ ឯ មណ្ឌលវ៉ាក់ សាំងបិទអស់នៅ Mumbai
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ