Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសជំទង់កើតជំងឺស្កន់បបួលគ្នាទៅលេងទឹក រួចលង់ទឹកស្លាប់

បានផុស

នៅ

បន្ទាយមានជ័យ៖ ក្មេងប្រុសវ័យជំទង់ម្នាក់កើតជំងឺស្កន់បានបបួលក្មេងប្រុសម្នាក់ទៅលេងទឹកជាមួយគ្នា តែជាអកុសលក្មេងប្រុសនោះពេលកំពុងលេងទឹកយ៉ាងសប្បាយស្រាប់តែជម្ងឺស្កន់រើឡើងបណ្តាលឱ្យប្រកាច់ស្លាប់នៅក្នុងទឹក ចំណែកក្មេងប្រុសម្នាក់ទៀតបានត្រឹមតែឈរមើល។

ក្មេងប្រុសវ័យជំទង់នេះស្លាប់នៅចន្លោះពីម៉ោង៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចទឹកអាងផ្គាំខាងកើត ចម្ងាយ១០ម៉ែត្រពីភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូកដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ១មានឈ្មោះ ឡន មាន ភេទ ប្រុសអាយុ១៤ឆ្នាំបានលង់ទឹកស្លាប់ រស់នៅភូមិឃុំកើតហេតុខាងលើ ព្រោះមានជម្ងឺស្កន់ជ្រូក។ ២ឈ្មោះ សែង សឺ ភេទប្រុស អាយុ៦ឆ្នាំ រួមដំណើរទៅលេងទឹកជាមួយគ្នា រស់នៅភូមិឃុំជាមួយគ្នា។

នគរបាលមូកដ្ឋានបានប្រាប់ឱ្យដឹងបន្តទៀតថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានបបួលក្មេងប្រុសម្នាក់ទៀតនៅផ្ទះជិតគ្នាទៅលេងទឹកនៅចំណុចទឹកអាងផ្គាំខាងកើត។ ក្រោយពីទៅដល់អាងទឹកហើយបានចុះលេងទឹកទាំង២នាក់ មួយសន្ទុះក្រោយមកស្រាប់តែក្មេងប្រុសម្នាក់នោះប្រកាច់ពេញទឹក ឯក្មេងប្រុសមកជាមួយមិនអាចជួយបាន ក៏ដាច់ខ្យល់ស្លាប់តែម្តង។

នគរបាលមូលដ្ឋានបានបញ្ជាក់បន្តទៀតថា មូលហេតុក្មេងប្រុសលង់ទឹកស្លាប់នោះមកពីជម្ងឺស្កន់ជ្រូកជាយូរមកហើយ ហើយពេលទៅលេងទឹក ជំងឺ​រើឡើងវិញបណ្តាលឱ្យលង់ទឹកតែម្តង។

កំលាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ពិនិត្យសពដោយពុំមានស្លាកស្នាមអ្វីនៅលើខ្លួន សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាសពនេះ ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម