Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោដឹកកូនមកពីមន្ទីរពេទ្យជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ ខណៈកូនប្រពន្ធរបួសធ្ងន់

បានផុស

នៅ

ពិតជាអាសូរដល់មន្ត្រីនគរបាលអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ក្នុងពេលដែលជនរងគ្រោះដឹកកូនមកពីមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី១ ខែឧសភា ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះម៉ៅ ចាន់ឌូ អាយុ២៩ឆ្នាំជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌដង្កោនិងមានលំនៅដ្ឋានក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោកសិន អឹង អនុប្រធានផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា មុនពេលកើតហេតុជនរងគ្រោះម៉ៅ ចាន់ឌូ បានជិះម៉ូតូឌុបប្រពន្ធនិងកូនតូចត្រឡប់មកពីមន្ទីរពេទ្យដោយសារតែកូនមានអាការះមិនស្រួលខ្លួន។លុះពេលត្រឡប់មកពីមន្ទីរវិញបានឌុបប្រពន្ធនិងកូនតូចត្រឡប់ទៅផ្ទះនៅឯខណ្ឌដង្កោដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទឹសដៅពីក្បាលថ្នល់ឆ្ពោះទៅត្បូង។

លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកដីដែលធ្វើដំណើរស្របទឹសគ្នាបានបត់ចូលការដ្ឋានសំណង់បានកៀម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលហើយរថយន្តបានកិនពីលើធ្វើឲ្យជនរងគ្រោះបែកក្បាលស្លាប់។ចំណែកប្រពន្ធបាក់ជើងដោយឡែកកូនតូចរងរបួសមធ្យម។

លោកអនុសេនីយ៍ឯក សុិន អឹង បន្តថាបន្ទាប់ពីបង្កគ្រោះថ្នាក់រួចមករថយន្តបង្កបានបើកចូលទៅការដ្ឋានបាត់ហើយអ្នកបើកបរបានរត់គេចខ្លួនបន្សល់ទុកតែរថយន្តត្រូវបានប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅដោះស្រាយតាមនិតិវិធីច្បាប់។

ពិតជាគួរឲ្យអាសូរខ្លាំងណាស់ដែលជនរងគ្រោះខិតខំដឹកកូនតូចទៅពិនិត្យជំងឺបែជាជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិតខ្លួនឯង។ ករណីគ្រោះថ្នាក់នេះដោយសារភាគីរថយន្តដឹកដីបើកបរខ្វះការប្រុងប្រយត្ន័៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម