Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម​ចុះពិនិត្យ​ និងចាត់វិធានការនៅតំបន់បិទខ្ទប់​ក្នុងភូមិសាស្ត្រស្រុកចំការលេី​ ខណៈមានអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

នៅព្រឹក​ ថ្ងៃទី​២​ ខែឧសភា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដែលបិទខ្ទប់​ ក្នុងភូមិសាស្ត្រស្រុកចំការលេី​ ខណៈមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមនឹងវិធានការការពារ “បីកុំ បីការពារ” ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ នាក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖

១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងចំណូលស្រុក ករណីមកពីតំបន់ហានិភ័យ ត្រូវនាំយកសំណាក់ទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ហើយសម្រាប់ប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យទាប ត្រូវយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន។

២-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ បន្តគ្រប់គ្រងតាមដានជាប់ជាប្រចាំ កម្មករ កម្មការិនី ត្រូវចេញទៅធ្វើការខាងក្រៅមូលដ្ឋាន ពិសេសនៅតាមទីតាំងដែលរកឃើញករណីវិជ្ជមាន ដោយត្រូវសហការមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកពិនិត្យ និងណែនាំឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

៣-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលឈរជើងនៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ និងយកសំណាកភ្លាមៗ សម្រាប់អ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ ឬមកពីតំបន់បិទខ្ទប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឬឆ្លងកាត់ខេត្តកំពង់ចាម។

៤-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ ត្រូវរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិសាស្ត្របិទខ្ទប់ភូមិ ឬចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងតម្រូវឲ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ។

៥-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។

៦-ត្រូវរៀបចំប័ណ្ណសម្គាល់ជូនដល់មន្ត្រីមានសមត្ថកិច្ច កម្លាំងការពារ អនុវត្តសម្រេចរបស់រដ្ឋបាលខេត្តក្នុងការបិទខ្ទប់ភូមិ ពោលគឺមិនអនុញ្ញាតឲ្យមានការចេញ-ចូល ចំពោះបុគ្គលដែលគ្មានភារកិច្ច ឬគ្មានប័ណ្ណសម្គាល់នោឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជីវភាពប្រចាំថ្ងៃ ដល់កងកម្លាំងប្រចាំការនៅតាមគោលដៅនីមួយៗ ក្នុង០១នាក់ ថវិកា ២០.០០០រៀល រយៈពេល ១៤ថ្ងៃ៕​

អត្ថបទ​៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម