អាជីព
អាជីពអ្វីក៏ដោយ បើគ្មាន ៥យ៉ាងនេះពិបាកជោគជ័យណាស់
បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្នា។ ប៉ុន្តែក្នុងទ្រឹស្ដីទូទៅដើម្បីធ្វើឲ្យអាជីពទទួលបានជោគជ័យ បើទោះបីជាអាជីពនោះជាអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានុះគុណសម្បត្តិ ៥ យ៉ាងនេះ៖
ទី១– ត្រូវគិតដោយភាពច្នៃប្រឌិត៖ អ្នកដឹកនាំត្រូវចេះគិតពិចារណាដោយ ភាពច្នៃប្រឌិតនូវទំនិញដែលយើងត្រូវផលិត ឬសេវាដែលយើងត្រូវផ្តល់ គឺត្រូវតែធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន ដើម្បីឲ្យគេពេញចិត្តនឹងផលិតផល និងសេវារបស់យើង។
ទី២– ត្រូវសិក្សារៀនសូត្រជានិច្ច៖ អ្នកដឹកនាំគួរសប្បាយនឹងការរៀនសូត្រសប្បាយនឹងការអានសៀវភៅ សប្បាយនឹងការស្វែងរកព័ត៌ថ្មីៗ ពោលគឺសប្បាយនឹងទទួលយកការសិក្សាទាំងអស់។ កុំនិយាយថា ខ្ញុំមិនចង់ដឹងទេ ខ្ញុំមិនត្រូវការដឹងទេ តើមានប្រយោជន៍អ្វី? ដរាបណាយើងជាអ្នកដឹកនាំ យើងត្រូវមានគំនិតចង់ចេះ ចង់ដឹង ព្រោះព័ត៌មានអ្វីក៏ដោយក៏មានសារៈសំខាន់ដែរគ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។
ទី៣– ត្រូវធ្វើការងារដោយស្ម័គ្រចិត្ត៖ អ្នកដឹកនាំត្រូវស្ម័គ្រចិត្តធ្វើការងារដោយមិនរំពឹងទាល់តែបានកម្រៃទើបយើងធ្វើនោះទេ។ ផ្តើមចេញពីការស្ម័គ្រចិត្តដែលយើងស្រឡាញ់នឹងហើយ ទើបការព្យាយាមធ្វើយូរៗទៅយើងនឹងក្លាយជាអ្នកឯកទេស។ យើងធ្វើនេះ យើងធ្វើនោះ ដោយការពេញចិត្ត ហើយការស្ម័គ្រចិត្តនេះវានឹងជួយឲ្យយើងរកឃើញនូវអ្វីដែល យើងចង់ធ្វើពិតប្រាកដ។ ពេលខ្លះយើងមិនបានដឹងច្បាស់ទេថា តើយើងចង់ធ្វើអ្វីឲ្យពិតប្រាកដ?ដូច្នេះពេលវេលាមានតម្លៃណាស់ ចូរជ្រើសរើសយកការងារណា ដែលខ្លួនយើងចង់ធ្វើឬស្ម័គ្រចិត្តធ្វើហើយកុំគិតថា ទាល់តែមានអ្វីជាការដោះដូរទើបបានយើងធ្វើនោះ។
ទី៤– ត្រូវចេះបង្កើតបណ្តាញ៖ អ្នកដឹកនាំគឺត្រូវមានបណ្តាញរបស់ខ្លួន ហើយភាពឈ្លាសវៃរបស់មនុស្សគឺការបង្កើតបណ្តាញដ៏មានប្រសិទ្ធិភាព។ បណ្ដាញមិនមែនទាល់តែមានមុខមានមាត់ទើបយើងត្រូវភ្ជាប់ជាមួយទេ គ្រប់គ្នាដែលនៅជុំវិញយើងសុទ្ធតែជាមនុស្សដែលត្រូវទំនាក់ទំនងទាំងអស់។
ទី៥– ត្រូវបើកចំហបេះដូង និងស្វែងរកដំណោះស្រាយ៖ ចិត្តនិងបេះដូងរបស់អ្នកដឹកនាំ គឺត្រូវតែបើកឲ្យទូលាយ និងចេះស្តាប់អ្នកដ៏ទៃ។ នៅពេលគេនិយាយអំពីបញ្ហាអ្វីឬក៏អំពីដំណោះស្រាយបែបណាមួយ អ្នកដឹកនាំត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ។ អ្នកដឹកនាំត្រូវស្តាប់ទាំងអស់ ដោយមិនត្រូវគិតថា អ្នកផ្សេងត្រូវតែស្តាប់តាមនិងអនុវត្តតាមបង្គាប់របស់យើងជាដាច់ខាតនោះទេ។
បើធ្វើដូច្នេះមែន ទោះបីជាយើងបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏ពុំមានប្រសិទ្ធិភាពក្នុងការដឹកនាំដែរ។ ប៉ុន្តែបើយើងស្តាប់អ្នកដ៏ទៃឲ្យបានច្រើន ហើយទទួលយកគំនិតអ្នកដ៏ទៃមកវិភាគនិងគិតពិចារណានោះ យើងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវល្អ និងបានយ៉ាងសមស្របបំផុត ហើយយើងក៏នឹងមិនស្តាយក្រោយផងដែរ។ ជំនាញចម្បងបំផុតរបស់អ្នកដឹកនាំគឺការស្តាប់នេះឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖៤ វិធី ពីអ្នកគ្រប់គ្រងទូទៅ ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន
ចុចអាន៖មើលបួនចំណុចនេះមែនទែនមុនសម្រេចចិត្តចូលធ្វើការកន្លែងណាមួយ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ