Connect with us

កូវីដ-១៩

ពិភពលោក​មាន​សង្ឃឹម​ហើយ!ថ្នាំ​លេប​ប្រឆាំង​កូវីដ​អាច​មាន​ប្រើប្រាស់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

បានផុស

នៅ

បច្ចុប្បន្ន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ កំពុង​ប្រើប្រាស់​ស្ទើរ​តែ​ពាសពេញ​ពិភពលោក ខណៈ​ក្ដី​សង្ឃឹម​មួយ​ទៀត​នោះ អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​ផលិត​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​មួយ​នេះ ហើយ​ក៏​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ព្យាបាល​ជា​ច្រើន​ផង​ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ក្រុម​​អ្នក​ជំនាញ​បាន​និយាយ​ថា ​កិច្ច​ប្រឹងប្រែង​ស្រាវជ្រាវ​បច្ចុប្បន្ន​នេះ​ត្រូវ​ផ្លាស់ប្ដូរ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ថ្នាំ​គ្រាប់​ដែល​អាច​ការពារ​កូវីដ​ធ្ងន់ធ្ងរ ​ចំពោះ​អ្នកជំងឺ​ទើប​ឆ្លង​ថ្មីៗ​ ​និង​ជួយ​ពន្លឿន​ឲ្យ​ឆាប់​បាន​ប្រើប្រាស់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

វេជ្ជបណ្ឌិត Rajesh Gandhi​ នាយក​នៃ​សេវា​ព្យាបាល​មេរោគ​អេដស៍​នៅ​មន្ទីរពេទ្យ​ទូទៅ​ នៃ​រដ្ឋ​ Massachusetts បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សមាគម​ជំងឺ​ឆ្លង​នៃ​អាមេរិក​ថា​” យើង​ត្រូវ​ការ​ថ្នាំ​ដែល​អាច​ជួយ​មនុស្ស​ចេញ​ពី​មន្ទីរពេទ្យ​និង​ពេលវេលា​ដើម្បី​អភិវឌ្ឍ​វា​នា​ពេល​បច្ចុប្បន្ន​នេះ ” ។ ថ្នាំ​ប្រឆាំង​វីរុស​​នឹង​កំណត់​វីរុស ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​កូវីដក្នុង​ដំណាក់កាល​សកម្ម​បំផុត​របស់​វា​នៅ​ក្នុង​ខ្លួន​មនុស្ស​​ មុន​ពេល​មនុស្ស​វិវត្ត​ជា​រោគសញ្ញាធ្ងន់ធ្ងរ។

លោក​បាន​បន្ថែម​ថា​ “ ​វា​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ថ្នាំ​ប្រឆាំង​វីរុស​ ដែល​មាន​ប្រសិទ្ធភាព​បំផុត ” ។ អ្វី​ដែល​យើង​ត្រូវការ​ជាង​អ្វីៗ​ទាំង​អស់​នា​ពេល​នេះ​ គឺ​ថ្នាំ​លេប​ ដែល​ជា​ថ្នាំ​អាច​ការពារ​អ្នក​ដែល​មាន​ជំងឺ​ពី​កម្រិត​ស្រាល​ទៅ​មធ្យម​មិន​ឲ្យ​ឈឺ​កាន់​តែ​ច្រើន​ឡើងៗ ។

លោក Gandhi បាន​និយាយ​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ ដើម្បី​អភិវឌ្ឍ​ថ្នាំ​ប្រភេទ​នេះ​ ហើយ​មាន​ក្ដី​សង្ឃឹម​ថា​ អាច​មាន​មុន​ពេល​ដំណាច់​ឆ្នាំ ២០២១ ។

ថ្នាំ​ប្រឆាំង​វីរុស​​ដែល​បាន​លើក​ឡើង​ដោយ​លោក Gandhi កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer ។ ថ្នាំ​ប្រឆាំង​វីរុស​នេះ​ហៅ​ថា PF-07321332 ជា​ប្រភេទ​ថ្នាំ Protease Inhibitor ​ជួយ​ទប់ស្កាត់​ការ​ផលិត​អង់ស៊ីម​ទ្វេ​គុណ​​នៅ​ក្នុង​រាងកាយ​ និង​រារាំង​វីរុស​ពី​ការ​ចម្លង​នៅ​ខាង​ក្នុង​កោសិកា។ ​ការ​ព្យាបាល​បែបនេះ​ដូច​ដែល​ប្រើ​សម្រាប់​ព្យាបាល​មេរោគ​អេដស៍ ​និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ។​

លោក Albert Bourla នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍ CNBC កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ​ក្រុមហ៊ុន​របស់​លោក​កំពុង​ធ្វើការ​នាំ​យក​ថ្នាំ​លេប ​ទៅ​កាន់​ទីផ្សារ​នៅ​ចុង​ឆ្នាំ​នេះ​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ប្រភព៖ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ

ចុចអាន៖ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម