Connect with us

កូវីដ-១៩

ញ៉ាំហឹរក្រោយចាក់វ៉ាក់សាំង សរីរាង្គមិនងាយបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩

បានផុស

នៅ

របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំពោះ​រាងកាយ​ ជា​ពិសេស​អំឡុង​មុននិងក្រោយពេលចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩។

More Americans Now Willing to Get COVID-19 Vaccine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលចាក់វ៉ាកសាំងរួច ណែនាំឱ្យបន្ថែមថាមពល ប្រូតេអ៊ីន វីតាមីន និង​អាហារ​ជីវជាតិដល់រាងកាយ។ ក្នុងនោះត្រូវចៀសវាងពិសារជាតិស្រវឹងមុននិងក្រោយចាក់វ៉ាក់សាំង ជាពិសេសអ្នកដែលមានប្រតិកម្មជាមួយជាតិ​អាល់កុល ដែលអាការប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។

ចំណែកអាហារមួយប្រភេទដែលត្រូវត្រណមកំលុងចាក់វ៉ាក់សាំងដែរនោះ គឺជាតិហឹរ។ ត្រង់ណេះគ្រូពេទ្យបានសង្កត់ធ្ងន់លើការទទួលទានម្ទេសច្រើនពេកដែលអាចនាំឱ្យប៉ះពាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង។

Why Eating Spicy Food Can Give You Diarrhea

ជាទូទៅ ម្ទេស​ដើរតួ​នាទី​ជា​អ្នក​បន្សាប​ជាតិពុល​ដោយ​បណ្តេញ​កាក​សំណល់​ចេញពី​រាង​កាយ និង​បង្កើន​ការ​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ទៅ​ឲ្យ​ជាលិកា​។ វា​ក៏ជួយ​ជំរុញ​លំហូរ​នៃ​ឈាម​ស្រស់​ទៅ​កាន់​តំបន់​ឆ្លង​មេរោគ ។ ឈាម​ស្រស់​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។ រីឯ កោសិកា​ឈាមស និង​ពពួក​កោសិកា leukocytes ដែល​វត្តមាន​ក្នុង​ឈាម​ស្រស់​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដោយសារ​វីរុសបានល្អ។ ជាពិសេសម្ទេសមានផ្ទុកសារធាតុ capsaicin ជួយ​ជំរុញ​ការ​ផលិត និង​ការពារ​ភ្នាស​សើម​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែកខាងលើ និង​ខាងក្រោមបានប្រសើរទៀតផង។

ផ្ទុយទៅវិញ ក្រោយចាក់វ៉ាក់សាំងមិនថាដូសទី១ និងដូសទី២ក្ដី ការញ៉ាំំម្ទេស ត្រូវបានហាមប្រាមដាច់ខាត។

Spicy Food - Why Revolutionaries Love Spicy Food - How China Got Chili  Peppers

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការញ៉ាំហឹរច្រើនជ្រុល ចំពោះអ្នកចាក់វ៉ាក់សាំង គួរតែត្រូវត្រណម។ លោកស្រីបញ្ជាក់ថា សម្រាប់ការទទួលទានហឹរតិចៗ មិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែករណីអ្នកចំណូលអាហាររសជាតិហឹរខ្លាំង ឬនិយមញ៉ាំម្ទេសច្រើនៗក្នុងរបបអាហារជាប្រចាំ មិនត្រូវបានលើកទឹកចិត្តឱ្យញ៉ាំឡើយ។

លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានស្នើដល់អ្នកចាក់វ៉ាក់សាំងទាំងអស់ បន្ថយជាតិហឹរ ឬបើអាចផ្អាកញ៉ាំអាហារហឹរខ្លាំងមួយរយៈសិន ដើម្បីទុកឱកាសឱ្យសរីរាង្គឆ្លើយតបជាមួយវ៉ាក់សាំងបានល្អប្រសើរ ក៏ដូចជាទុកពេលឱ្យសរីរាង្គបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩ផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ហេតុផលលម្អិតដែលអ្នកជំនាញហាមដាច់ខាតមិនឲ្យផឹកស្រាមុននិងក្រោយពេលចាក់វ៉ាក់សាំង

ចុចអាន៖ ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម