ព័ត៌មានជាតិ
តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ ដើម្បីជួយប្រជាពលរដ្ឋ ដែលប្រឈមនឹងការលំបាកក្នុងតំបន់បិទខ្ទប់?
នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត មានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះដើម្បីជួយប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងតំបន់បិទខ្ទប់ ?

ខ្លឹមសារវីដេអូ បានបង្ហាញថា បើទោះបីជានៅក្នុងតំបន់បិទខ្ទប់ រាល់ការធ្វើដំណើរ រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំនានា ត្រូវបានហាមឃាត់ក៏ពិតមែន ក៏ប៉ុន្តែវិធានការទាំងអស់របស់ប្រមុខនៃរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាននីមួយៗ ដែលបានដាក់ចេញ គឺធ្វើឡើងដើម្បីការពារប្រជាពលរដ្ឋពីការយាយីនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក៏បាន ដុតដៃដុតជើងខ្លាំងណាស់ក្នុងការជួយប្រជាពលរដ្ឋដែលជួបការលំបាក។

ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានដឹកនាំ បញ្ជា ចាត់ចែងដោយផ្ទាល់ដើម្បីគ្រប់គ្រងសភាពការណ៍គ្រប់កាលៈទេសៈ ទាំងយប់ទាំងថ្ងៃ និងបានប្រឹងប្រែងដោះស្រាយគ្រប់បញ្ហាដែលប្រជាពល រដ្ឋជួបប្រទះដោយមិនដែលគិតពីការនឿយ ហត់ឡើយ ហើយស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិជួបលំបាកបែបនេះ ការជួយ សង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់បំផុតចំពោះមុខសម្រាប់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនឹងនោះ ពួកគេក៏ត្រូវគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះ ស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាស ថា “នឹងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះ ដោយដាច់បាយស្លាប់នោះឡើយ”។ វីដេអូ ក៏បានឱ្យដឹងផងដែរថា គិតមកដល់ថ្ងៃទី៣០ ខេមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីយន្តការនៃការទទួល និងការបែងចែកអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ គឺត្រូវបានរៀបចំចាត់ចែង បែងចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦គ្រួសារ ដោយមិនខ្លាចនឿយ ហត់ ដោយមិនមានការរើសអើង និងដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ សកម្មភាពទាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងដោយផ្តោតពិសេសទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ដែលមានស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩។
ទន្ទឹមនឹងការដាក់ចេញនូវវិធានការនានាសម្រាប់អនុវត្តក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ សកម្មភាពនៃការចុះនាំយកអំណោយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ អំណោយជាស្បៀងសង្គ្រោះបន្ទាន់ទាំងនោះ បានមកពីគ្រប់មជ្ឈដ្ឋាន ក្រោមស្មារតីខ្មែរជួយគ្នាក្នុងគ្រាលំបាក ត្រូវបានអាជ្ញាធរសហការជាមួយកម្លាំងគ្រប់ប្រភេទ បន្តដឹកជញ្ជូននាំយកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅអាទិភាព។

គិតមកដល់ត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងខណ្ឌទាំង១៤ បានទទួលអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ រួមមាន ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី, អំណោយឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ, អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, អំណោយដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឧបត្តម្ភជូនប្រជាពលរដ្ឋ,អំណោយជំនួយពីសប្បុរសជននានា។ ក្រៅពីនោះក៏មាន ការផ្តល់អង្ករ ដែលជាការឆ្លើយតបទៅនឹងសំនូមពរផ្ទាល់របស់ប្រជាពលរដ្ឋមករដ្ឋបាលរាជធានីភ្នំពេញ និងគ្រឿងឧបភោគ បរិភោគជាផ្សេងៗជាច្រើនទៀត និងបើគិតជាកញ្ចប់សម្ភារៈ ស្បៀងអាហារដែលបានឧបត្ថម្ភក្នុងខណ្ឌទាំង១៤ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋសរុបមានចំនួន២២៤.៤០៦គ្រួសារហើយ។

អំណោយសង្គ្រោះទាំងអស់នេះ គឺជាការគិតគូរជាចាំបាច់បំផុតពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាសប្បុរសជននានា ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានអាហារបរិភោគ ហើយដែលអាជ្ញាធរមិនបានដឹង ឬមិនបានដោះ ស្រាយ ជួយឧបត្ថម្ភនោះឡើយ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានបើកយុទ្ធនា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមឲ្យបានគ្រប់គ្នា និងឲ្យបានឆាប់បំផុតផងដែរ។ ដូច្នេះ អ្វីដែលជាកត្តាគន្លឹះដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាននៅពេលនេះ គឺការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការកាត់ផ្តាច់ខ្សែចំលងនៃជំងឺកូវីដ ១៩ ដើម្បីឲ្យប្រជាពលរដ្ឋយើងឆាប់បានរួចផុតពីវិធានការបិទខ្ទប់ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងស្រុង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ ៖ កោះកែវ




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


