ព័ត៍មានទាន់​ហេតុការណ៏
Search
21

កីឡាករ​វាយ​តឺ​ន្នី​ស​Andy Murray​ រក​បាន​ជ័យជម្នះ​នៅ​ការប្រកួត​ទី​៥០០

រង្វាន់​ទទួល​បាន​ភ្លាមៗ​របស់​កីឡាករ​Andy Murray​ សម្រាប់​ជ័យជម្នះ​នៅ​ការប្រកួត​លើក​ទី​៥០០​របស់​គាត់​កាលពី​រាត្រី​ថ្ងៃ​អង្គារ ត្រូវ​បាន​ប្រគល់​ជូន​ជា​នំ​ខេ​ក​ខ្នាត​យក្ស ពោល​គឺ​បន្ទាប់ពី​កីឡាករ​សញ្ជាតិ​ស្កុ​តលែ​ន​ម្នាក់​នេះ ​បាន​យក​ឈ្នះ​កីឡាករ​អាហ្វ្រិក​ខាងត្បូង​ Kevin Anderson ក្នុង​លទ្ធផល​ពិន្ទុ 6-4 3-6 6-3 ដើម្បី​ឡើង​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ប្រកួត ​Miami Open។

បច្ចុប្បន្ន​កីឡាករ Murray នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​វ័យ​២១​ឆ្នាំ ​Dominic Thiem និង​ជា​កីឡាករ​ជាប់​លំដាប់ថ្នាក់​លេខ​៥២​ពិភពលោក​មកពី​ប្រទេស​អូទ្រីស ក្រោយពី​គាត់​ក្លាយ​ជា​កីឡាករ​ទី​៤៧ ឈ្នះ​ការប្រកួត​ទី​៥០០​របស់​ខ្លួន ចាប់តាំងពី​គេ​ប្រែក្លាយ​ការប្រកួត​វាយ​តឺ​ន្នី​ស​មិនទាន់​អាជីព​ ឲ្យ​ក្លាយ​ជា​ការប្រកួត​អាជីព​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៦៨​។​

បន្ទាប់ពី​ឈ្នះ​ការប្រកួត​ចុង​ក្រោយ​នេះ កីឡាករ Murray បាន​និយាយ​ថា លោក​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំង​ណាស់ ពីព្រោះ​ថា​ឈ្នះ​ការប្រកួត​លើក​នេះ​ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ វា​ពិតជា​លំបាក​ខ្លាំង​ណាស់។

លោក​បាន​បន្ត​ទៀត លោក​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់ ពីព្រោះថា​វា​មិនមែន​ជា​អ្វី​ដែល លោក​រំពឹង​ថា អាច​ធ្វើ​បាន​នោះ​ឡើយ។ វា​គឺជា​រឿង​អស្ចារ្យ​មួយ​ ដែល​លោក​អាច​ធ្វើ​បាន​ល្អ​ដូច្នេះ​ នៅ​ការប្រកួត​Miami Open និង​ជា​កន្លែង​ដែល​លោក​បាន​ចំណាយ​ពេល​ច្រើន​ណាស់ លើ​ការ​ហ្វឹកហាត់ និង​ការ​ត្រៀម​ចិត្ត​ជាមុន ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ភាពជោគជ័យ​នៅ​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​៕

វិសិទ្ធិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684