កូវីដ-១៩
ការលក់វ៉ាក់សាំងកូវីដ Pfizer ឆ្នាំនេះនឹងបាន២៦ប៊ីលានដុល្លារ
ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizeer បានទម្លាយពីព្យាករណ៍នៃការលក់វ៉ាក់សាំងការពារកូវីដ-១៩ប្រចាំឆ្នាំរបស់ខ្លួនថា នឹងបានទឹកប្រាក់ប្រមាណ២៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំនេះ។
ក្រុមហ៊ុនបានរំពឹងពីវ៉ាក់សាំងរបស់ខ្លួនលក់បាន១៥ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០២១ ប៉ុន្តែការកើនឡើង៧៣% ដូច្នេះប្រាក់ចំណូលត្រូវបានរំពឹងទុកថា នឹងឈានដល់២៦ប៊ីលានដុល្លារអាមេរិកសម្រាប់ការប៉ាន់ស្មាន ដោយសារក្រុមហ៊ុនបានគិតទៅលើការបញ្ជាទិញដែលទទួលបាននៅពាក់កណ្តាលខែមេសា និងរំពឹងចុះហត្ថលេខាលើកុងត្រាផ្គត់ផ្គង់លើទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត។

ចំណែក វ៉ាក់សាំង Comirnaty ឬ BNT162b2 ត្រូវបានផលិតជាមួយ BioNTech របស់ប្រទេសអាល្លឺម៉ង់ និងមានតម្លៃ៣៩ដុល្លារអាមេរិកសម្រាប់ពីរដូសនៅសហរដ្ឋអាមេរិក និងតម្លៃប្រហែលជា៣០ដុល្លារនៅអឺរ៉ុប។
ក្រុមហ៊ុនបាននិយាយថា ត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុនលក់បានទឹកប្រាក់ចំនួន៣.៥ប៊ីលានដុល្លារអាមេរិក និងថា ការលក់កាន់តែល្អប្រសើរជាងការរំពឹងទុកដែលនឹងទទួលបានផលចំណេញកាន់តែខ្ពស់។
ការប៉ាន់ស្មានលក់ថ្មីគឺផ្អែកលើកុងត្រាដែលបានចុះហត្ថលេខារួចរាល់សម្រាប់ការចែកចាយវ៉ាក់សាំងចំនួន១.៦ប៊ីលានដូសជាសកលនៅឆ្នាំនេះ។ ក្រុមហ៊ុនបានកំពុងផ្គត់ផ្គង់នៅអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប ជប៉ុន និងអ៊ីស្រាអែល ដែលស្ថិតក្នុងចំណោមប្រទេសមួយចំនួន។
តាមរបាយការណ៍ថា ក្រុមហ៊ុនបានចុះកុងត្រារួចរាល់ហើយជាមួយប្រទេសប្រេស៊ីលសម្រាប់វ៉ាក់សាំង១០០លានដូស។ ក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសកាណាដា និងអ៊ីស្រាអែលរួចរាល់ដែរសម្រាប់ការផ្គត់ផ្គង់ឆ្នាំនេះ។
ថ្មីៗនេះ សហភាពអឺរ៉ុប បានកើនឡើងនូវការបញ្ជាទិញរបស់ខ្លួនដល់ទៅ៦០០លានដូសសម្រាប់រដ្ឋជាសមាជិកចំនួន២៧ និងត្រូវបានគេរំពឹងថា នឹងបង្កើនចំនួនថែមទៀត។
ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បាននិយាយកាលពីសប្តាហ៍មុនថា អឺរ៉ុបជិតឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងទិញ១.៨ប៊ីលានដូសនៅត្រឹមឆ្នាំ២០២៣ ដែលគ្រប់គ្រាន់សម្រាប់ចាក់ដល់ប្រជាជនអឺរ៉ុប៤៥០លាននាក់ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


