បច្ចេកវិទ្យា
ព្រមាន! មុខងារ Night Shift នៅលើស្រ្គីនគ្មានប្រយោជន៍សម្រាប់ដំណេកឡើយ
មុខងារ Night Shift នៅលើស្រ្គីនត្រូវបានរកឃើញថាមិនបានផ្ដល់ផលប្រយោជន៍សម្រាប់ការសម្រាន្ដរបស់អ្នកប្រើប្រាស់ទូរសព្ទឬកុំព្យូទ័រនោះទេ។ នេះបើតាមប្រភពពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើង។

Night Shift គឺជាមុខងារសម្រាប់ធ្វើការផ្លាស់ប្ដូរពណ៌នៅលើស្រ្គីនទូរសព្ទ ឬកុំព្យូទ័រ ដើម្បីធ្វើការកាត់បន្ថយពន្លឺភ្លើងពណ៌ខៀវ (blue light) នៅពេលយប់។ មុខងារនេះត្រូវបានក្រុមហ៊ុនផលិតទូរសព្ទអះអាងថា អាចជួយឱ្យអ្នកប្រើប្រាស់សម្រាន្តពេលយប់មានភាពងាយស្រួលជាងមុន ប៉ុន្តែបើតាមការស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Chad Jensen មកពីសាកលវិទ្យាល័យ Brigham Young និងក្រុមអ្នកស្រាវជ្រាវមួយចំនួនទៀតរបស់មន្ទីរពេទ្យកុមារក្រុង Cincinnati បានរកឃើញថា មុខងារនេះពុំបានជួយអ្នកប្រើប្រាស់ឱ្យងាយសម្រាន្ដលក់នោះទេ។

ទោះបីជាពន្លឺភ្លើងពណ៌ខៀវ អាចធ្វើឱ្យមានការប៉ះពាល់បន្តិចបន្តួចដល់ការសម្រាន្ដរបស់អ្នកប្រើប្រាស់ ប៉ុន្តែការស្រាវជ្រាវនេះបានបង្ហាញថា មានកត្តាជាច្រើនទៀតដែលអាចធ្វើឱ្យប៉ះពាល់ក្នុងការសម្រាន្តមានដូចជា ការផ្ញើសារ និង scrolling ជាដើម។

គួរបញ្ជាក់ដែរថា មុខងារ Night Shift ត្រូវបានក្រុមហ៊ុន Apple ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 9 និង macOS Sierra ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតបានប្រើមុខងារស្រដៀងគ្នានេះផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា–Anti Cyber Crime Department
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


