ព័ត៌មានជាតិ
រដ្ឋបាលរាជធានីអ៊ុតកៅស៊ូផ្លូវខូចខាតក្រោយជំនន់ទឹកភ្លៀង ទោះក្នុងតំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ជាក់ស្តែងរដ្ឋបាលបានបន្តការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ដោយគិតមកដល់ពេលនេះ បានឈានដល់ជិតទីបញ្ចប់ហើយ។

ដើម្បីជំរុញឱ្យសកម្មភាពនៃការអ៊ុតកៅស៊ូផ្លូវ១ខ្សែនេះដំណើរការទៅដោយរលូន និងស្របតាមលក្ខណៈបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ឧសភានេះ បានចុះពិនិត្យមើលការដ្ឋាននៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៣៦១នេះ និងបានជំរុញឱ្យក្រុមការងារយកចិត្តទុកដាក់ក្នុងការងារ សំដៅធ្វើយ៉ាងណាឱ្យផ្លូវនេះ មានគុណភាព និងប្រើប្រាស់បានយូរអង្វែង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយកំណាត់ផ្លូវនេះត្រូវប្រើប្រាស់ពេលវេលានៃការអ៊ុតកៅស៊ូAC ចំនួន២ថ្ងៃ ហើយក្រោយការអ៊ុតកៅស៊ូAC លើផ្លូវលេខ៣៦១នេះរួចហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តទៅស៊ុតកៅស៊ូនៅផ្លូវ៦០ម៉ែត្របន្តទៀតដែលជាផ្លូវបញ្ចាប់គម្រោងតែម្តង។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ការអ៊ុតជួសជុលផ្លូវកៅស៊ូលេខ៣៦១នេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌច្បារអំពៅ ឆ្លងកាត់មុខបន្ទាយប៉េអឹមខណ្ឌ រហូតដល់មុខស្នាក់ការពន្ឋដារខណ្ឌ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុល កែលំអរឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


