កូវីដ-១៩
រដ្ឋបាលខេត្តឧត្តរមានជ័យ រកឃើញម្នាក់ទៀត ជាពលករខ្មែរ មកពីក្រុងបាងកកប្រទេសថៃ វិជ្ជមានកូវីដ-១៩
ឧត្តរមានជ័យ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះជាលើកទី០៨ហើយ ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ១៩ម្នាក់ទៀតហើយ គឺជាពលករខ្មែរ មកពីក្រុងបាងកក ប្រទេសថៃ។
អ្នកដែលមានវិជ្ជមានកូវីដ១៩នេះ ឈ្មោះ ហេង វិឡា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
បច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីដ១៩ចំនួន ៨នាក់ហើយ (ជាករណីនាំចូលពីក្រៅប្រទេស) បានព្យាបាលជាសះស្បើយចំនួន២នាក់ កំពុងសម្រាកព្យាបាលចំនួន៦នាក់។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល វិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់ខេត្តឲ្យបានម៉ឺងម៉ាត់ និងត្រូវប្រកាន់ខ្ជាប់នូវ ការរក្សាគម្លាត រក្សាអនាម័យ លាងដៃ ជាប្រចាំ៕
ដោយ ៖ ចាន់ ធី

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


