ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-10-15-l-full

កងកម្លាំង​សន្តិសុខ​លី​បង់ បាន​បាញ់សម្លាប់ ជីវពល​ជ្រុលនិយម​នៅក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សន្តិសុខ​បាន​ឲ្យ​ដឹងថា ជីវពល​អ៊ីស្លាម​មួយ​រូប ដែលជា​បក្ខពួក​ក្រុមរ​ណ​សិរ្ស​នូ​ស្រា ដែលជា​ខ្សែបណ្តាញ​របស់​ពួក​ឧទ្ទាម​អាល់​កៃ​ដា​នោះ ត្រូវបាន​បាញ់សម្លាប់ អំឡុង​ការផ្ទុះអាវុធ​មួយ​នឹង​កងកម្លាំង​សន្តិ​សុខលី​បង់ នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង​ទ្រី​ប៉ូ​លី នា​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​កងកម្លាំង​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស​លី​បង់ បាន​អះអាង​ថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើត​ឡើង នៅពេលដែល​កងកម្លាំង​សន្តិសុខ កំពុង​ព្យាយាម​ចាប់ខ្លួន​ជនសង្ស័យ​មួយរូប​ដែលជា​បុព្វ​ជិត​អ៊ី​ស្លាម ឈ្មោះ សេក ខា​ឡេ​ដ ហ៊ូ​ប្លូស។

សេចក្តី​ថ្លែងការណ៍​បាន​បន្តទៀតថា ជីវពល​ដែល​ត្រូវបាន​បាញ់សម្លាប់ មានឈ្មោះ អូ​សា​ម៉ា មែន​ស៊ួ ហើយ​គាត់​មាន​ពាក់​អាវុធជាតិផ្ទុះ​នៅ​នឹង​ខ្លួន​របស់គាត់។

សូមបញ្ជាក់ថា ក្រុម​រណសិរ្ស​នូ​ស្រា ដែល​ស្ថិតនៅ​ក្នុងចំណោម​ក្រុម​បះបោរ​ដ៏​មានអំណាច​បំផុត​នៅ​នៅក្នុង​ប្រទេស​ស៊ី​រី​នោះ កាលពី​ខែមករា​កន្លងទៅ បានប្រកាស​ទទួលខុស​ត្រូវ​សម្រាប់​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​២​លើក ដែល​បាន​គោលដៅ​មកលើ​ហាង​កាហ្វេ​មួយកន្លែង​ស្ថិតនៅ​ក្នុងស្រុក​អា​ឡា​វ៉ា​យ របស់​ពួក​មូស្លីម​និកាយ​ស៊ុន​នី​នៅក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684