កូវីដ-១៩
បណ្ដុះបណ្ដាលគ្រូបង្គោលអំពីនីតិវិធីនៃការបើកផ្តល់សាច់ប្រាក់សម្រាប់ពលរដ្ឋងាយរងគ្រោះដោយកូវីដ១៩
ដើម្បីពន្លឿននូវកិច្ចការចំពោះមុខពាក់ព័ន្ធនឹងនីតិវិធីបើកផ្តល់សាច់ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩នោះ ក្រសួងសង្គមកិច្ចនិងក្រសួងផែនការបានសហការគ្នាបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀត សម្រាប់រាជធានីនិងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងពេលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមន្ទីរផែនការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីខណ្ឌ ក្រុង នៅក្នុងរាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារគោលដៅ និងនីតិវិធីនៃការបើកផ្តល់សាច់ប្រាក់នាថ្ងៃម្សិលមិញតាមរយៈ ZOOM ។

លោក សំហេង បុរស ប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅបានថ្លែងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនាពេលនេះ មានសារៈសំខាន់ណាស់បន្តដល់មន្ត្រី សង្កាត់ និងអ្នកស្ម័គ្រចិត្តសម្ភាសន៍ ក្នុងការកំណត់អត្តសញ្ញាណកម្ម ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារមានការលំបាកផ្នែកជីវភាពសម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ មានការលំបាកផ្នែកជីវភាព និងសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។

លោករដ្ឋលេខាធិការបានជំរុញឲ្យក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅ ដោយមានការសម្របសម្រួលដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការក្រសួងផែនការ និងនាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានសុខុមាលភាព សង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ពន្លឿនការងារប្រកបដោយប្រសិទ្ធភាពជុំវិញការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋដែលកំពុងជួបការលំបាកធ្ងន់ធ្ងរនេះ៕
អត្ថបទ ៖ វិមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


