កូវីដ-១៩
រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ និង៨នាក់ទៀតកំពុងតាមដានបន្ត
អ្នកធ្វើដំណើរទៅខេត្តរតនគិរីម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដោយឧបករណ៍រហ័ស និងមានមនុស្ស៨នាក់ទៀតតេស្តអវិជ្ជមានលើកទី១ បាននិងកំពុងដាក់ធ្វលចត្តាឡីស័កបន្ត។

រដ្ឋបាលខេត្តរតនគិរី បានប្រកាសព័ត៌មាន ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តរតនគិរី ឲ្យបានជ្រាបថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ មានឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ ស្ថិតនៅក្នុងភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ដោយបានធ្វើដំណើរទៅទទួលយកថ្នាំព្យាបាលជំងឺបេះដូង នៅគ្លីនិកឯកជនឈ្មោះកែប ចិន ស្ថិតនៅព្រែកក្តាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១រួចហើយ ត្រឡប់មកសម្រាកនៅផ្ទះរបស់គាត់ មួយកន្លែងផ្សេងទៀត ស្ថិតសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១បុគ្គលរូបនេះ បានចេញដំណើរពីផ្ទះរបស់គាត់ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់លំនៅឋាននៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីវិញ។
តាមមធ្យោបាយរថយន្តឈ្នួលដែលបើកបរដោយឈ្មោះ ស វុទ្ធី ហៅកុយ បានធ្វើដំណើររហូតមកឈប់សម្រាកទទួលទានអាហារ នៅអាហារដ្ឋានម្តុំខាងស្តាំដៃរង្វង់មូលប្រធាតុ ស្របផ្លូវជាតិលេខ៨ នៃខេត្តត្បូងឃ្មុំ ប្រហែលម៉ោង១០និង៣០នាទីព្រឹក រួចហើយបន្តដំណើរមកដល់ទីប្រជុំជនអូរពងមាន់ ក៏បានឈប់ទិញកាហ្វេនៅអាហារដ្ឋានអូរពងមាន់២ ខេត្តស្ទឹងត្រែង រួចក៏បន្តដំណើរមកដល់ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ក្នុងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃដដែល។ ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកវត្ថុសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ។
អ្នករួមដំណើរនៅក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានកូវីដខាងលើ សរុបចំនួន៨នាក់ ក៏ត្រូវបានយកវត្ថុសំណាកដោយប្រើឧបករណ៍តេស្តរហ័ស ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន អ្នកវិជ្ជមាន រួមជាមួយអ្នកដំណើរពាក់ព័ន្ធត្រូវបានយកទៅព្យាបាលនិងដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ខេត្តរតនគិរី។ ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនិងអ្នកវិជ្ជាមានជំងឺកូវីដ១៩ខាងលើ សូមតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីសង្ស័យ សូមរួសរាន់ទៅជួបគ្រូពេទ្យនៅជិតបំផុត ដើម្បីអនុវត្តតាមវិធានសុខាភិបាល៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ ទោះចាក់វ៉ាក់សាំងគ្រប់ដូសហើយមែន តែហាមដាច់ខាត អ្នកមិនគួរទៅឬធ្វើសកម្មភាពទាំងនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



