កូវីដ-១៩
តំណាងរាស្រ្តឥណ្ឌា អះអាងថា ដោយសារផឹកទឹកនោមគោរាល់ថ្ងៃ ទើបខ្លួនមិនឆ្លងកូវីដ
សមាជិកសភាឥណ្ឌាម្នាក់បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីនាងអះអាងថា នាងត្រូវបានការពារពីវីរុសកូវីដ-១៩ ដោយសារតែនាង ផឹកទឹកនោមគោជារៀងរាល់ថ្ងៃ។

លោកស្រី Pragya Thakur តំណាងរាស្រ្តមកពីគណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាចរបស់លោក Narendra Modi ក៏បានអះអាងផងដែរថា ទឹកនោម អាចព្យាបាលការឆ្លងមេរោគសួតដែលបណ្តាលមកពីវីរុសនេះ។
ការអត្ថាធិប្បាយដ៏ចម្រូងចម្រាស់របស់នាង បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រូពេទ្យឥណ្ឌា បានជំរុញឲ្យប្រជាជនកុំប៉ាតខ្លួនជាមួយលាមក និងទឹកនោមគោដើម្បីជាការព្យាបាលជំងឺកូវីដ-១៩ ផ្ទុយទៅវិញ វាមានហានិភ័យធ្វើឲ្យការឆ្លងរាលដាលកាន់តែលឿន។

លោកស្រី បានធ្វើការអះអាងបែបនេះ ក្នុងពិធីជប់លៀងមួយកាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសឥណ្ឌាកំពុងជួបប្រទះរលកទីពីរ និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃប្រហែល៤,០០០នាក់។
ស្របពេលជាមួយគ្នានេះ ឥស្សរជននយោបាយនានាបានលើកឡើងថា ការអះអាងមិនច្បាស់លាស់របស់នាង នឹងបំបាក់ទឹកចិត្តប្រជាជនពីការចាក់វ៉ាក់សាំង និងបង្កឲ្យមានការបំផ្លិចបំផ្លាញបន្ថែមទៀត។

អ្នកកាន់សាសនាហិណ្ឌូនៅរដ្ឋភាគខាងលិច Gujarat បានទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ដើម្បីប៉ាតលាមក និងទឹកនោមគោ។
ពួកគេជឿថា លាមកគោ ដែលជាសត្វបរិសុទ្ធរបស់សាសនាហិណ្ឌូ នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេ, ជួយការពារនិងព្យាបាលជំងឺកូវីដ-១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


