កូវីដ-១៩
អាមេរិកព្រមាន កុំពឹងផ្អែកលើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នៅសប្ដាហ៍នេះបានចេញនូវសេចក្ដីព្រមានរំឭកជនជាតិអាមេរិកថា ការធ្វើតេស្តរកអង្គបដិប្រាណ (អង់ទីគ័រ) ប្រឆាំងនឹងវីរុសកូវីដ-១៩ មិនគួរប្រើសម្រាប់កំណត់ថាតើនរណាម្នាក់បានការពារ ឬមានភាពស៊ាំប្រឆាំងការឆ្លងជំងឺទេ។

ការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព មិនពឹងផ្អែកលើការធ្វើតេស្តថាមនុស្សម្នាក់មានអង់ទីទីគ័រការពារឬអត់ឡើយ ជាពិសេសការប្រើប្រាស់តេស្តអង់ទីគ័រចំពោះអ្នកដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ។ នេះបើតាមវេជ្ជបណ្ឌិត Tim Stenzel ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
វេជ្ជបណ្ឌិតរូបនេះបន្តថា FDA កំពុងរំឭកដល់សាធារណជនអំពីដែនកំណត់នៃតេស្តអង់ទីគ័រប្រឆាំងកូវីដ-១៩ និងផ្តល់នូវអនុសាសន៍បន្ថែមអំពីការប្រើប្រាស់តេស្តនេះ ដើម្បីកុំឱ្យពលរដ្ឋមានការភ័ន្តច្រឡំ។

នាយក FDA រូបនេះបន្តទៀតថា ការធ្វើតេស្តអង់ទីគ័រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលធ្លាប់បានប៉ះពាល់នឹងវីរុស SARS-CoV-2 ហើយសរីរាង្គពួកគេអាចបង្កើតអង់ទីគ័រមានប្រតិកម្មភាពស៊ាំទៅនឹងជំងឺកូវីដ។
ទោះយ៉ាងណាការធ្វើតេស្តអង់ទីគ័រមិនគួរត្រូវបានប្រើនាពេលនេះដើម្បីកំណត់ភាពស៊ាំក្នុងការការពារប្រឆាំងនឹងកូវីដ-១៩ ឡើយ ជាពិសេសបន្ទាប់ពីមនុស្សម្នាក់បានទទួលការចាក់វ៉ាក់សាំង ដោយសារតែចាក់វ៉ាក់សាំងរួចភ្លាមៗ ទោះបីតេស្តក៏មិនអាចរកឃើញដែរ។ មូលហេតុនេះអាចបង្កជាក្ដីព្រួយបារម្ភទៅវិញ ហើយពលរដ្ឋអាចយល់ច្រឡំថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពឬមិនអាចបណ្ដុះអង់ទីគ័រការពារវីរុសបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩មួយដូសៗមិនថោកទេ ហេតុអ្វីពលរដ្ឋកម្ពុជាចាក់មិនអស់ថ្លៃ?
ចុចអាន៖ ភស្តុតាងថ្មីបង្ហាញថាចាក់វ៉ាក់សាំងបានពេញលេញអាចការពារវីរុសបំប្លែងខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


