Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋហ្គាហ្សានាំគ្នា​ច្រៀងអរ​គុណ​ព្រះអបអរ​បទឈប់បាញ់គ្នា​

បានផុស

នៅ

ការមិន​បាន​អប​អរ​​ពិធី​​​ Eid al-Fitr ដែល​ជា​ពេល​វេលា​ដ៏​រីក​រាយ​ បន្ទាប់​ពី​ពិធី​បុណ្យ​តម​អាហារ​​រ៉ាម៉ាដាន​រយៈ​ពេល​មួយ​ខែ​បាន​ចប់​​ដោយ​សារ​ហិង្សា​ប្រយុទ្ធ​គ្នា​បាន​បំផ្លាញ​ ពេល​នេះ ពលរដ្ឋ​ហ្គាហ្សា​​ជា​ច្រើន​បាន​ចេញ​មក​តាម​ផ្លូវ​​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​នេះ​ដើម្បី​អបអរសាទរ​ដល់​​បទ​ឈប់​បាញ់​គ្នា​រវាង​ក្រុម​ហាម៉ាស និង​អ៉ីស្រាអែល​ដែល​ជា​ពន្លឺ​នៃ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​១១​ថ្ងៃ។

ពួក​គេ​បាន​នាំ​គ្នា​ស្រែក​​ច្រៀង​ជា​ភាសា​អារ៉ាប់​ថា ៖«ព្រះ​ជា​ម្ចាស់​ពិត​ជា​អស្ចារ្យ​ណាស់ និង​​អរគុណ​ព្រះ​ជា​ម្ចាស់​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ជា​ច្រើន​គ្រឿង​ចាប់​ផ្តើម​ចរាចរណ៍​នៅ​លើ​ផ្លូវ​សំខាន់​ៗ​ក្នុង​ទី​ក្រុង​ហ្គាហ្សា អ្នក​បើក​បរ​​​បាន​​បញ្ចេញ​សំឡេង​​អបអរ ហើយ​អ្នក​នៅ​តាម​ផ្ទះ​បាន​គ្រវី​ទង់ជាតិ​តាម​បង្អួច ដែល​ជា​សកម្មភាព​អបអរបទ​ឈប់​បាញ់​គ្នា​​ក្នុង​ការ​បញ្ចប់​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់។

​ហាម៉ាស​ ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​គ្រប់​គ្រង​តំបន់​ហ្គាហ្សា បាន​ចាត់​ទុក​ការ​ប្រយុទ្ធគ្នា​​ជា​​ជោគជ័យ​​​ផ្នែក​​យោធា និង​សេដ្ឋកិច្ច។

ឧបករណ៍​បំពង​សំឡេង​នៅ​វិហារ​ឥស្លាម​បាន​បន្លឺ​ឡើង​នូវ​អ្វី​ដែល​ហៅ​ថា ជ័យជម្នះ​នៃ​​​ការ​តស៊ូ​ទទួល​បាន​លើ​ការ​កាន់​កាប់​កំឡុង​ពេល​ការ​ប្រយុទ្ធនៅ​យេរ៉ូសាឡឹម។ បុរសៗ​​​បាញ់​​កាំភ្លើង​ខ្យល់​ទៅ​លើ​អាកាស ហើយ​អ្នក​ផ្សេង​ទៀត​ដុត​ផាវ​ដើម្បី​អបអរ។

មន្ត្រី​សុខាភិបាល​ហ្គាហ្សា​បាន​និយាយ​ថា ជន​ជាតិ​ប៉ាឡេស្ទីន​ ២៣២​នាក់ ក្នុង​នោះ​មាន​កុមារ​៦៥​នាក់​ត្រូវ​បាន​សម្លាប់ និង​របួស​ជាង​១៩០០​នាក់​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ និង​គ្រាប់​ផ្លោងរបស់​អ៉ីស្រាអែល។ អ៉ីស្រាអែល​​បាន​អះ​អាង​​ថា ខ្លួន​បាន​សម្លាប់​សកម្ម​ប្រយុទ្ធ​ហោច​ណាស់​១៦០​នាក់។

នៅ​ខាង​អ៉ីស្រាអែល​វិញ អាជ្ញាធរ​និយាយ​ថា មាន​អ្នក​​​ស្លាប់​​១២​នាក់ និងរបួស​រាប់​រយ​នាក់​​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហាម៉ាស។

នៅ​តំបន់​ Tel Al-Hawa ក្នុង​ទី​ក្រុង​ហ្គាហ្សា ស៊ីធី ប្រជា​ជន​បាន​និយាយ​ថា ពួក​គេ​​កំពុង​​អបអរ​ដែល​មាន​សុវត្ថិភាព និងអ្វី​ដែលពួក​គេ​យល់​ឃើញ​ងថា ជ័យជម្នះរបស់​ពួក​គេ។ អ្នក​ខ្លះបាន​អោប​គ្នា ហើយ​មាន​ម្នាក់​បាន​ហៅ​វា«​ជា​ពេល​ដែល​រួច​ផុត​ពីវីរុស​ឆ្លង​កូរូណា។

ពួក​គេ​បាន​នាំ​គ្នា​ច្រៀងថា ៖«ជា​មួយ​ដួង​ព្រលឹង និង​ឈាម​ យើង​ខ្ញុំ​​​សង​គុណ​លោក Deif»​ដែល​ជា​ឈ្មោះ​​​មេ​បញ្ជាការយោធា​ជាន់ខ្ពស់​របស់​ក្រុម​ហាម៉ាស ដែល​ស្ថិតនៅ​ក្នុង​បញ្ជីមេ​ដឹក​នាំកំពូល​របស់​អ៉ីស្រាអែល​តាម​ប្រមាញ់។

បុរស​ឈ្មោះ Ahmed Amer អាយុ​៣០​ឆ្នាំ​​ពេល​កំពូង​អបអរ​ជា​មួយ​មិត្តភក្តិ​បាននិយាយ​ថា ៖«នេះ​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​​លើ​ការ​កាន់​កាប់។ អ្នក​តស៊ូ​របស់​យើងបង្ខំ​ពួក​គេ​ឲ្យ​ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា»។

Ahmed និយាយ​ថា ៖«ថ្ងៃ​នេះ​គឺ​ជា​ពេល​ដែល​ពិធី​បុណ្យ​ Eid al-Fitr ចាប់​ផ្តើម។ បាទ យើង​ពិត​ជា​សោក​ស្តាយ និង​ក្រៀម​ក្រំ​ដែល​ប្រជា​ជន​យើង​បាត់​បង់សាច់​ញាតិ និង​ផ្ទះ​សម្បែង តែ​យ៉ាង​ណា យើង​​នឹង​អបអរ»។

នៅ​តំបន់ Ramallah ដែល​គ្រប់​គ្រង​ដោយ​អ៉ីស្រាអែល ប្រជា​ជន​រាប់​រយ​នាក់​បាន​ចេញ​ដើរ​តាម​ផ្លូវ និង​ស្រែក​ច្រៀង​ថា ៖«ដោយ​ដួង​ព្រលឹង និង​ឈាម យើង​សង​គុណ​អ្នក ហ្គាហ្សា»៕

អាន​បន្ថែម៖ អ៉ីស្រាអែល និង​សកម្មប្រយុទ្ធប៉ាឡេស្ទីន​យល់​ព្រម​បទ​ឈប់បាញ់គ្នាហើយ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម